|
បណ្តាក្រុមអន្តរជាតិទៅពិនិត្យមើលទូកបុកឲ្យលិចដោយនាវាចិន(រូបថតVNA) |
(VOV)_ ក្រុមប្រឹក្សារសភាអង្គការ Francophonie ( APF) ទើបនឹងបានអនុម័តលើសេចក្ដីសម្រេចចិត្តដោយអំពាវនាវអោយភាគីទាក់ទិននានាគោរពច្បាប់អន្តរ ជាតិ ដើម្បីធានាសន្តិភាព និងសន្តិសុខនៅសមុទ្រខាងកើត។ សេចក្ដីសម្រេចចិត្ត
នេះរបស់ APF បានសម្ដែងនូវការព្រួយបារម្ភចំពោះភាពតានតឹងនាបច្ចុប្បន្នរវាង
ចិន និងវៀតណាម ដោយសារចិនបានដាក់ស្ថានីយខួង Haiyan Shinyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាម។ APF បានចាត់ទុកថា៖ សភាពការណ៍តានតឹងនេះអាចគំរាម
គំហែង យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាព និងសន្តិសុខដល់បណ្ដាខ្សែរផ្លូវនាវា
ចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់សមុទ្រខាងកើត។ APF បានកត់សម្គាល់
រាល់កាលខំប្រឹងប្រែងរបស់វៀតណាម ក៏ដូចជាគោលបំណងរបស់វៀតណាមអំពីការដោះស្រាយជំលោះនានាតាមរយៈការចរចារ និងគោរពច្បាប់ជាតិនិង
អន្តរជាតិ។ APF អំពាវនាវអោយភាគីទាក់ទិននានាមិនធ្វើអោយសភាពការណ កើតស្មុគ្រស្មាញថែមទៀត ជៀសវាងការប្រើអំពើហឹង្សារ ឬគំរាមគំហែងប្រើ
ប្រាស់អំពើហឹង្សារ គោរពច្បាប់ជាតិនិងអន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រដែលចិននិងវៀតណាមបានចុះហត្ថលេខា។ APF ក៏គាំទ្រវៀតណាម និងប្រទេសទាក់ទិននានា មានការប្រព្រឹត្តប្រកបដោយ
សន្តិភាព និងអនុវត្តតាមការផ្ដើមគំនិតរបស់ សហគមន៍ Francophonie ដើម្បីស្ដា
សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឡើងវិញ៕