ក្រុមការងារនៃក្រសួងការពារប្រទេសវៀតណាមបំពេញទស្សនកិច្ចការងារនៅស្រុកកោះ Truong Sa

Chia sẻ
(VOVworld) – ក្រុមការងារនៃក្រសួងការពារប្រទេស
វៀតណាមដឹកនាំដោយ អនុរដ្ឋមន្ត្រី ឧត្តមសេនីយ៍ផ្កាយបី
លោក Nguyen Thanh Cung  ទើបនឹងបំពេញ ទស្សនកិច្ច
ការងារនៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa 
ភាគកណ្ដាល វៀតណាម 
ក្រុមការងារនៃក្រសួងការពារប្រទេសវៀតណាមបំពេញទស្សនកិច្ចការងារនៅស្រុកកោះ Truong Sa  - ảnh 1
ស្រុកកោះ Truong Sa ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម (Image: Vietnamplus)

(VOVworld) – ក្រុមការងារនៃក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយ
អនុរដ្ឋមន្ត្រី ឧត្តមសេនីយ៍ផ្កាយបី លោក Nguyen Thanh Cung  ទើបនឹងបំពេញ ទស្សនកិច្ចការងារនៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa  ភាគកណ្ដាល
វៀតណាម សំដៅត្រួតពិនិត្យស្ថានភាពលើសមុទ្រ វាយតំលៃគុណភាពនៃ
នាវា យាមល្បាតពហុបំណង CSB 9001 ជាដើម។ ក្នុងជំនួបសំណេះសំណាល
ជាមួយកម្មាភិបាល យុទ្ធជននិងប្រជាជននៅប្រជុំកោះ Truong Sa ឧត្តមសេនីយ៍
ផ្កាយបី លោក Nguyen Thanh Cung បានសង្កត់ធ្ងន់ថា៖ កម្មាភិបាលយុទ្ធជនត្រូវ
ជ្រួតជ្រាបគោលការណ៍កិច្ចកាបរទេសមុនក៏ដូចជាក្រោយនៃបក្សកុម្មុយនិស្ត
វៀតណាមជាពិសេសគឺសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅ
សមុទ្រខាងកើត (DOC) ការពារកោះសមុទ្រនៃប្រទេសជាតិ រួមដៃកសាងស្រុក
កោះ Truong Sa អភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត ដើម្បីសមស្របនឹងតំបន់ការពារ
រឹងមាំប្រទេស ជាតិ៕

ប្រតិកម្មទៅវិញ