ក្រុមកងវិស្វកម្មលេខ ២ បានចេញដំណើរបំពេញបេសកកម្មនៅ Abyei

Chia sẻ
(VOVWORLD) - ព្រឹកថ្ងៃទី ៨ សីហានេះ ក្រសួងការពារជាតិបានរៀបចំពិធីជូនដំណើរចំពោះក្រុមកងវិស្វកម្មលេខ ២ ដែលចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅបេសកកម្ម UNISFA តំបន់ Abyei។ 
ក្រុមកងវិស្វកម្មលេខ ២ បានចេញដំណើរបំពេញបេសកកម្មនៅ Abyei - ảnh 1ឧត្តមសេនីយ៍ឯក Phung Si Tan លើកទឹកចិត្តក្រុមកងវិស្វកម្ម  (រូបថត៖ An Dang/TTXVN)

ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក Phung Si Tan អគ្គមេបញ្ជាការរងនៃអគ្គសេនាធិការកងទ័ពប្រជា ជនវៀតណាម អនុប្រធានក្រុមការងារអន្តរវិស័យ អនុប្រធានគណៈកម្មាធិ ការដឹកនាំនៃក្រសួងការ ពារជាតិទទួលបន្ទុកការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរួម បានស្នើឱ្យសមាជិកក្រុមការងារសម្របសម្រួល ជំនះការលំបាក និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលអង្គការសហប្រជាជាតិ និងក្រសួងការពារជាតិប្រគល់ជូន។ ក្រៅពីនោះ បន្តកសាងរូបភាពល្អប្រសើររបស់កងទ័ពប្រជាជនវៀតណាមចំពោះមិត្តភក្តិអន្តរជាតិ និងប្រជាជនក្នុងតំបន់ដែលខ្លួនកំពុងឈរជើង; រួមចំណែកអនុវត្តគោលនយោបាយការបរទេសរបស់បក្សនិងរដ្ឋឱ្យបានល្អ លើកកំពស់គោលជំហររបស់វៀតណាម លើឆាកអន្តរជាតិ បង្កើតបរិយាកាសអន្តរជាតិអំណោយផលសម្រាប់ការកសាងនិងការពារជាតិក្នុងស្ថានភាពថ្មី។

សូមរំលឹកឡើងវិញថា នាថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំមុន រដ្ឋមន្ត្រីក្រសួងការពារជាតិបានចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតក្រុមកងវិស្វកម្មលេខ ២ ក្រោមនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាមួយកងទ័ពដែលមានចំនួនជាង ២០០ នាក់ក្នុងនោះមានស្ត្រីចំនួន ១៩ នាក់៕

ប្រតិកម្មទៅវិញ