ក្រុម P5+1 និងអ៊ីរ៉ង់ បានចាប់ផ្តើមវង់ចរចារលើកទី ៦

Chia sẻ
(VOVworld) – នាថ្ងៃទី ៣ កក្កដា នៅទីក្រុង Geneva របស់
ស្វីស ក្រុម P5+1​ និងអ៊ីរ៉ង់ បានចាប់ផ្តើមវង់ចរចារលើកទី ៦ អំពីកម្មវិធីនុយក្លេអ៊ែរនៃសាធារណៈរដ្ឋឥស្លាមនេះ

ក្រុម P5+1 និងអ៊ីរ៉ង់ បានចាប់ផ្តើមវង់ចរចារលើកទី ៦ - ảnh 1
ក្រុម P5+1 និងអ៊ីរ៉ង់ បានចាប់ផ្តើមវង់ចរចារលើកទី ៦ (Image: VNA)

(VOVworld) – នាថ្ងៃទី ៣ កក្កដា នៅទីក្រុង Geneva របស់ស្វីស ក្រុម P5+1​ និងអ៊ីរ៉ង់ បានចាប់ផ្តើមវង់ចរចារលើកទី ៦ អំពីកម្មវិធីនុយក្លេអ៊ែរនៃសាធារណៈរដ្ឋឥស្លាមនេះ សំដៅស្វែងរកកិច្ចព្រមព្រៀងចុងក្រោយមួយមុនថ្ងៃទី ២០ កក្កដាខាងមុខនេះ។ តាម
គំរោង វង់ចរចារថ្មីនឹងអូសបន្លាយដល់ថ្ងៃទី ១៥ កក្កដា។ មជ្ឈដ្ឋានមន្ត្រីរបស់ភាគីនា
នាសុទ្ធតែប្រុងប្រយ័ត្ននិងមិនផ្ញើរសេចក្តីស្ឃឹមខ្ពស់ទៅលើលទ្ធផលនៃវង់ចរចារនេះ
ទេ។ ភាគីនានាបានចាត់ទុកថា៖ ការពន្យាពេលវេលាកិច្ចព្រមព្រៀងបណ្តោះអាសន្ន
គឺការជ្រើសរើសសមស្របបំផុតក្នុងកាលៈទេសៈនាបច្ចុប្បន្ន។ ដោយសារ លោកខាង
លិចនិងអ៊ីរ៉ង់នៅមានការខ្វែងគំនិតអំពីបរិមាណម៉ាស៊ីនចម្រើនធាតុអ៊ុយរ៉ានីញូមដែល
អ៊ីរ៉ង់មានសិទ្ធិរក្សានិងកម្មវិធីកាំជ្រួចបាលីស្ទីករបស់  Tehran ជាដើម។ អាមេរិកបាន
ចាត់ទុកថា៖ បញ្ហាកាំជ្រួចបាលីស្ទីកត្រូវផ្តោតទៅលើក្នុងកិច្ចព្រមព្រៀងទាំងអស់រវាង
ក្រុម P5+1​ ជាមួយអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ