ក្រុម Houthis បានប្រកាសកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសថ្មីជាមួយរដ្ឋាភិបាលយេម៉ែន

Chia sẻ

(VOVWORLD) - កងកម្លាំង Houthi របស់យេម៉ែនកាលពីថ្ងៃទី ១៦មេសា បានប្រកាសពីកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសថ្មីមួយជាមួយរដ្ឋាភិបាលរបស់ប្រទេសនេះ ដោយធ្វើឱ្យមានក្តីសង្ឃឹមនៃដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែលកំពុងបន្តនៅទីនោះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរដ្ឋធានី Sanaa របស់យេម៉ែន ដែលគ្រប់គ្រងដោយក្រុម Houthis លោក Abdul-Qader al-Mortada ប្រធានគណៈកម្មាធិការកិច្ចការអ្នកទោស Houthi បានបង្ហាញ "កិច្ចព្រមព្រៀងនាពេលខាងមុខ ដែលនឹងពាក់ព័ន្ធនឹងការដោះលែងអ្នកទោសចំនួន ៧០០ នាក់ ជាថ្នូរនឹងអ្នកទោសចំនួន ៧០០នាក់ពីអ្នកទោសផ្សេងទៀត (សំដៅទៅលើរដ្ឋាភិបាល)”។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលានៃការដោះដូរ ឬចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលយេម៉ែននោះទេ។

សូមគូសបញ្ជាក់ថា ប្រទេសយេម៉ែនបានស្ថិតក្នុងភាពចលាចលចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលកងកម្លាំង Houthi បានដណ្តើមយករដ្ឋធានី Sanaa និងភាគច្រើននៃភាគខាងជើងរបស់ប្រទេស ដោយបង្ខំឱ្យរដ្ឋាភិបាលរបស់ប្រទេសយេម៉ែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនិរទេសខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នៅឆ្នាំ ២០១៥ សម្ព័ន្ធអារ៉ាប់ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ដើម្បីស្តារអំណាចដល់រដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសយេម៉ែន។ ជម្លោះនេះបានឆក់យកអាយុជីវិតមនុស្សរាប់សែននាក់ ដោយបានរុញប្រទេសក្រីក្របំផុតនៅលើឧបទ្វីបអារ៉ាប់ទៅក្នុងមហន្តរាយមនុស្សធម៌មួយ៕

ប្រតិកម្មទៅវិញ