ការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគរវាងសិង្ហបុរីនិងវៀតណាបន្តបង្កើន

Chia sẻ
(VOV)_រហូតមកដល់ខែសីហា ឆ្នាំ ២០១៣ ​តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសិង្ហបុរី ទទួលបាន ១១ពាន់លានដុល្លារសិង្ហបុរី ( SGD) កើន៣,៥% បើប្រៀងនឹងរយះពេលដូចគ្នានាឆ្នាំទៅមិញ។


ការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគរវាងសិង្ហបុរីនិងវៀតណាបន្តបង្កើន - ảnh 1
ការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគរវាងសិង្ហបុរីនិងវៀតណាបន្តបង្កើន
(VOV)_រហូតមកដល់ខែសីហា ឆ្នាំ ២០១៣ ​តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសិង្ហបុរី ទទួលបាន ១១ពាន់លានដុល្លារសិង្ហបុរី ( SGD) កើន៣,៥% បើប្រៀងនឹងរយះពេលដូចគ្នានាឆ្នាំទៅមិញ។ តាមស្ថាប័នស្ថិតិសិង្ហបុរីបានជូនដំណឹងនាថ្ងៃទី១ តុលា ថា÷ ​តំលៃប្រាក់ពាណិជ្ជកម្មនាំចូលពីគ្រប់ទីផស្ាររបស់ប្រទេសនេះក្នុងរយះពេល៨ខែកន្លងទៅ បានថយចុះ ៤% ក៏ប៉ុន្តែ ការនាំចូលពីវៀតណាមនៅរក្សារបានកំរិតខ្ពស់ ១៨,៥% ។ ក៏ក្នុងរយះពេល៨ខែកន្លងទៅ  តំលៃប្រាក់ពាណិជ្ជកម្មនាំចេញពីសិង្ហបុរីចូលមកវៀតណាម ក៏ទទួលបានជិត៩ពាន់លាន SGDដូចជា÷ ប្រេងសាំង ម៉ាស៊ីន …។ល។ ក្នុងរយះពេល៩ខែដើមឆ្នាំ បណ្ដាអង្គភាពអាជីវកម្មសិង្ហបុរីបានវិនិយោគគំរោងការណ៍​ចំនួន៨៩គំរោង ជាមួយទុនចុះបញ្ជីចំនួនជាង៤ពាន់លានដុល្លារអាមេរិក ឈរលំដាប់ថ្នាក់ទី២ ក្នុងចំណោមបណ្ដាវិនិយោគិន​​បរទេសវិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ