ការប្រឡងតាមអ៊ីនធឺរណែតដើម្បីស្វែងយល់ច្បាប់ស្តីពីការបោះឆ្នោត

Chia sẻ

(VOVWORLD) -  នេះជាសកម្មភាពឆ្លើយតបចំពោះការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១ - ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២១។

ក្រសួងយុត្តិធម៌បានដឹកនាំនិងសម្របសម្រួលជាមួយខុទ្ទកាល័យរដ្ឋសភា ដើម្បីរៀបចំការប្រឡងតាមអ៊ិនធឺ ណែត “ស្វែងយល់ពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានិងក្រុមប្រឹក្សាប្រជាជន” ចាប់ពីម៉ោងសូន្យថ្ងៃទី ១ ខែមេសា ដល់ម៉ោង២៤  ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២១។  នេះជាសកម្មភាពឆ្លើយតបចំពោះការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១ - ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២១។

ការប្រឡងត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ិនធឺរណែត តាមរយៈអាស័យដ្ឋានគេហទំព័រ៖ https://thitimhieuphapluat.moj.gov.vn។ អ្នកចូលរួមគឺជាពលរដ្ឋវៀតណាមទាំងក្នុងនិងក្រៅប្រទេស។ អ្នកឈ្នះនឹងត្រូវបានគណៈចាត់តាំងប្រគល់វិញ្ញាបនប័ត្រនិងវត្ថុអំណោយ (ប្រសិនបើមាន) និងកម្រិតរង្វាន់មានដូចជា៖ រង្វាន់លេខ១ មាន១រង្វាន់ ៖ ៦ លានដុង; ៥ រង្វាន់លេខ២ មាន៥ រង្វាន់៖ ៣ លានដុង; រង្វាន់លេខ៣មាន១០រង្វាន់៖ ២ លានដុង/១រង្វាន់; រង្វាន់លើកទឹកចិត្តចំនួន ២០ ៖ ១ លានដុង/១រង្វាន់៕

ប្រតិកម្មទៅវិញ