រូបថតរបស់ប្រទេសវៀតណាមត្រូវបានចាក់ផ្សាយនៅលើបុស្តិ៍ទូរទស្សន៍ «តារា» របស់រុស្ស៊ី (រូបថតអេក្រង់) |
កម្មវិធីឈ្មោះថា“ ការសន្ទនាបើកចំហ” មានការចូលរួមរបស់ភ្ញៀវចំនួន ១០ នាក់ដែលជាអ្នកកាសែត អ្នកផលិតខ្សែភាពយន្ត និងអ្នកជំនាញយោធាដ៏ល្បីឈ្មោះនៅប្រទេសរុស្ស៊ី។ ក្នុងរយៈពេល ១៥ នាទីចុងក្រោយនៃកម្មវិធី Talk Show នេះ គូពិធីករនិងអ្នកចូលរួមបានទស្សនាខ្សែវីដេអូខ្លីៗអំពីការបង្ការនិងទប់ស្កាត់ ជំងឺរាតត្បាតសកល COVID-19 នៅប្រទេសវៀតណាម។
ឃ្លាមួយចំនួនដូចជា “ភ្ញាក់ផ្អើល” និង“អស្ចារ្យណាស់” ត្រូវបានពិធីករឬវីដេអូឃ្លីបខ្លីៗ លើកឡើងជាច្រើនដងនៅពេលរៀបរាប់អំពីជោគជ័យរបស់វៀតណាម រួមទាំងភ្ជាប់ជាមួយខ្លឹមសារនៃអត្ថបទសរសេរថា “អព្ភូតហេតុរបស់វៀតណាម - របៀបដែលប្រជាជាតិដ៏អង់អាចក្លាហានមួយក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត បានវាយបរាជ័យលើជំងឺរាតត្បាត សកលដ៏កាចសាហាវនេះ» ក៏ត្រូវបានចុះផ្សាយក្នុងសារព័ត៌មានរុស្ស៊ីកាលពីសប្តាហ៍មុន៕