ទាហានអាហ្សង់ទីន បានបាញ់ផ្លោងទៅលើកងកម្លាំងអាមេនីក្នុងពេលមានជម្លោះនៅតំបន់ Nagorno-Karabakh ( រូបថត៖ AFP / VNA ) |
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev និងនាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan កាលពីថ្ងៃទី ២៨ ខែកញ្ញា។
ទន្ទឹមនឹងនេះ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប៉ះទង្គិចគ្នា ដែលកំពុងកើតមានឡើងនៅក្នុងតំបន់ជម្លោះ Nagorno-Karabakh ព្រមទាំងបានអំពាវនាវឱ្យមេដឹកនាំនៃប្រទេសទាំងពីរ ចាត់វិធានការចាំបាច់ សំដៅបង្កើតបទឈប់បាញ់គ្នានិងចាប់ផ្តើមការចរចាគ្នាឡើងវិញ ដើម្បីទប់ស្កាត់ភាពតានតឹងក្នុងតំបន់ផងដែរ។
ម្យ៉ាងវិញទៀត លោក Antonio Guterres បានបញ្ជាក់ជាថ្មីម្តងទៀតនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីជាសហប្រធាន (រួមមានប្រទេសរុស្ស៊ី អាមេរិក និងបារាំង) និងក្រុម Minsk នៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) ដោយសង្កត់ធ្ងន់ថាភាគីនានាគប្បីសហការជាមួយពួកគេ ដើម្បីត្រឡប់មកការចរចារគ្នាដោយគ្មានលក្ខខណ្ឌនិងពុំមានការពន្យាពេលថែមទៀតផងដែរ៕