លោក Pham Anh Cuong បានអះអាងថាគប្បីផ្តោតលើការស្រាវជ្រាវ និងការវាយតម្លៃទូទៅចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើតំបន់ អភិរក្សនានាក៏ដូចជាសមត្ថភាពប្រើប្រាស់ប្រព័ន្ធនៅតំបន់អភិរក្សដូចជាវិធាន ការកាត់បន្ថយនិងបន្សាំនឹងការប្រែប្រួលអាកាសធាតុនៅវៀតណាម។
លោក Pham Anh Cuong ក៏បញ្ជាក់ទៀតថាវៀតណាមគប្បីសិក្សាស្រាវជ្រាវ និងកសាងបច្ចេកទេសការរៀបចំប្លង់លំហរនៅតំបន់អភិរក្សឲ្យបានសមស្របទៅ តាមល័ក្ខខ័ណ្ឌរបស់វៀតណាមនិងទទួលស្រូបបាននូវចំណេះដឹងអន្តរជាតិ ព្រមទាំងបង្កើតរបៀងជីវចំរុះតភ្ជាប់ពីតំបន់អភិរក្សដើម្បីពង្រីកប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះដែលអាចទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ៕