ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ជូនអំណោយដល់បងប្អូនប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា |
អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់អំណោយនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករបស់ក្រុមហ៊ុនមិត្តហ្វូន ក៏ដូចជាសហគ្រាសវៀត ណាមដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយឧបត្ថម្ភដល់សហគមន៍ ដោយមិនត្រឹមតែនាំមកនូវបុណ្យតេតដ៏កក់ក្តៅដល់ក្រុមគ្រួសារក្រីក្រតាមរយៈអំណោយទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ នាបច្ចុប្បន្ន សហគមន៍ប្រជាជនកម្ពុជាដើមកំណើតវៀតណាមមានប្រមាណ ១៦០,០០០ នាក់ ដែលមានគ្រួសារមួយចំនួននៅតែមានជីវភាពរស់នៅលំបាកខ្វះខាត។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀត ណាមនេះ មានអំណោយរាប់ពាន់កញ្ចប់ពីសហគ្រាសវៀតណាមនៅកម្ពុជា គ្រោងនឹង ជូនដល់ក្រុមគ្រួសារក្រីក្រនៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តក្រុងនានាទៀត ផង៕