ការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២៖ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីបានកោតសរសើរជ័យជំនះរបស់ក្រុមកីឡាបាលទាត់ជម្រើសជាតិវៀតណាម

Chia sẻ
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអាស៊ីបានអះអាង ថាវៀត ណាមមានការប្រកួតដ៏ឆ្នើមមួយលើក្រុមកីឡាបាលទាត់ម៉ាឡេស៊ីក្នុងការប្រកួតនៅប្រទេសវៀតណាមនាយប់ថ្ងៃទី ១០ ខែតុលា ហើយនេះសក្តិសមនឹងជ័យជម្នះលើកដំបូងនៅវគ្គប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ។
ការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២៖ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីបានកោតសរសើរជ័យជំនះរបស់ក្រុមកីឡាបាលទាត់ជម្រើសជាតិវៀតណាម - ảnh 1 កីឡាករបាល់ទាត់ជម្រើសជាតិវៀតណាម 

កាសែត Fox Sports Asia បានកោតសរសើរយ៉ាងខ្លាំងចំពោះការសម្តែងរបស់កីឡាករបាល់ទាត់ Nguyen Quang Hai ជាពិសេសគ្រាប់បាល់ស៊ុតចូលទីរបស់ម៉ាឡេ ស៊ីនៅនាទីទី ៣៩ នៃតង់ទី ១។ កាសែតនេះសរសេរថា ៖“គ្រាប់ស៊ុតបញ្ចូលទីម៉ាឡេស៊ីនេះពិតជាស្អាតមែនទែន។ កីឡាករវៀតណាមត្រូវតែមានកម្លាំងរឹងមាំនិងភាពបត់ បែនដ៏អស្ចារ្យទើបបានទាត់បាល់ដ៏ល្អតាមបែបនេះ” ។ កាសែត Fox Sports Asia ក៏កោតសរសើរយ៉ាងខ្លាំងចំពោះការរៀបចំរបស់គ្រូបង្វឹក Park Hang – Seo និងកូនសិស្សរបស់លោកផងដែរ។

ទន្ទឹមនឹងនេះដែរ កាសែត Goal បានវាយតំលៃថារបៀបទាត់បាល់របស់ក្រុមវៀត ណាមគឺល្អជាងក្រុមម៉ាឡេស៊ី។ នៅដើមតង់ទី១ ក្រុមម្ចាស់ផ្ទះមានបញ្ហាបន្តិច ប៉ុន្តែនៅពេលក្រោយមកក៏កាន់តែមុតស្រួចពេញមួយប្រកួតផងដែរ។

គេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ក៏បានអះអាងថាក្រុម វៀត ណាមលេងបានយ៉ាងល្អហើយបានកាត់បន្ថយភាពខ្លាំងរបស់ម៉ាឡេស៊ីទាំងស្រុង៕

ប្រតិកម្មទៅវិញ