បាតុករនៅមហាវិថី Champs Elysees |
មហាវិថី Champs Elysees ស្ថិតនៅចំកណ្តាលទីក្រុងប៉ារីស បានបើកចរាចរណ៍ភ្លាមៗ បន្ទាប់ពីការធ្វើព្យុហយាត្រាបានចប់ ប៉ុន្តែបាតុកររាប់រយនាក់ចំណុះចលនា«អាវកាក់ពណ៌លឿង» បានព្យាយាមរិះរកវិធីដើម្បីកាន់កាប់មហាវិថីនេះ។ មានមនុស្សមួយចំនួនទៀតបានរារាំងផ្លូវនេះដោយប្រើវត្ថុរបាំងដូចជាធុងសំរាម កាកសំណល់និងបានគប់វត្ថុជាច្រើនទៅលើប៉ូលីសទៀត ផង។ គួរបញ្ជាក់ថា មុននេះមានបាតុករ"អាវកាក់ពណ៌លឿង" ប្រមាណ ១៥០ នាក់ និងមេដឹកនាំចលនានេះ ត្រូវបានចាប់ខ្លួននៅជិតមហាវិថី Champs Elysees ដោយសារពួកគេព្យាយាមសម្រុកចូលទៅក្នុងមហាវិថីនេះក្នុងអំឡុងពេលពិធីព្យុហយាត្រាកំពុងតែប្រព្រឹត្តទៅផងដែរ៕