ផ្សែងហុយឡើងបន្ទាប់ពីការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកម្លាំងគាំទ្ររហ័ស (RSF) នៅក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ រូបថត៖ AFP/VNA |
នាថ្ងៃទី ១៩ មេសា កងកម្លាំងគាំទ្ររហ័ស (RSF) បានឯកភាពលើបទឈប់បាញ់ក្នុងរយៈពេល ២៤ ម៉ោង ចាប់ពីវេលាម៉ោង ១៨ (ម៉ោង ២៣ នាថ្ងៃដដែលនៅវៀតណាម) ក្រោយរយៈពេលជាច្រើនថ្ងៃប្រយុទ្ធគ្នាជាមួយកងទ័ពស៊ូដង់។ ក្នុងសេចក្តីប្រកាសថ្មី RSF បានបញ្ជាក់ពីការចូលរួមពេញលេញបទឈប់បាញ់ដ៏ទូលំទូលាយ ព្រមទាំងសង្ឈឹមថា ភាគីកងទ័ពនឹងគោរពបទឈប់បាញ់តាមពេលវេលាដែលបានប្រកាស។
មុននោះ ភាគីទាំងពីរក៏បានប្រកាសពីការសន្យាអនុវត្តន៍បទឈប់បាញ់ក្នុងរយៈពេល ២៤ ម៉ោង ចាប់ពីវេលាម៉ោង ១៨ ថ្ងៃតី ១៨ មេសា ប៉ុន្តែការប្រយុទ្ធគ្នានៅតែប្រព្រឹត្តិទៅនៅរដ្ឋធានី Khartoum បណ្ដាលឲ្យបទឈប់បាញ់ប្រឈមត្រូវដួលរលំ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រជាជនជាច្រើននៅរដ្ឋធានី Khartoum បានឲ្យដឹងថានៅតែលឺស្នូរសំឡេងកាំភ្លើង និងសម្លេងផ្ទុះនៅតាមតំបន់ផ្សេងៗគ្នា ជាពិសេសគឺនៅជំវិញទីស្នាក់ការកងទ័ព និងវិមានសាធារណរដ្ឋ ដែលជានិមិត្តរូបអំណាច៕