ការប៉ះទង្កិចនៅបន្តកើតមានឡើងនៅភាគខាងកើតអ៊ុយក្រែន

Chia sẻ
(VOVworld) – បណ្ដាអ្នកសង្គេតការនៃអង្គការសន្តិសុខនិង
សហប្រតិបត្តិការអឺរ៉ុប (OSCE) បានទទួលស្គាល់ថា៖ បណ្ដាការវាយប្រហារដោយកាំភ្លើងធំរវាងភាគីទាំង ២ នៅតំបន់ខាងកើតអ៊ុយក្រែននៅបន្តកើតមានឡើងដោយ
មិនអើពើដល់កិច្ចព្រមព្រៀង ឈប់បាញ់។

ការប៉ះទង្កិចនៅបន្តកើតមានឡើងនៅភាគខាងកើតអ៊ុយក្រែន - ảnh 1
ការប៉ះទង្កិចនៅបន្តកើតមានឡើងនៅភាគខាងកើតអ៊ុយក្រែន (Image: VNA)

(VOVworld) – បណ្ដាអ្នកសង្គេតការនៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប
(OSCE) បានទទួលស្គាល់ថា៖ បណ្ដាការវាយប្រហារដោយកាំភ្លើងធំរវាងភាគីទាំង ២ នៅតំបន់ខាងកើតអ៊ុយក្រែននៅបន្តកើតមានឡើងដោយមិនអើពើដល់កិច្ចព្រមព្រៀង
ឈប់បាញ់។ នារសៀលថ្ងៃទី ២៦ មេសា កងទ័ពរដ្ឋាភិបាលអ៊ុយក្រែនបានឲ្យដឹងថា៖ ទាហានមួយនាក់ត្រូវស្លាប់និងមនុស្សចំនួន ៧ នាក់ទៀងរងរបួសក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅក្នុងបណ្ដាការប៉ះទង្កិចជាមួយកំលាំងប្រឆាំង។ ថ្លែងមតិនៅសន្និសីទ
កាសែតមួយ អ្នកនាំពាក្យកងទ័ពអ៊ុយក្រែន លោក  Oleksandr Motuzyanyk បានឲ្យ
ដឹងថា៖ ការរំលភពលើបទឈប់បាញ់ពីកំលាំងប្រឆាំងបានកើនឡើងក្នុងរយៈ ពេល  
២៤ ម៉ោងកន្លងទៅ។ នាថ្ងៃដ៏ដែល ក្រសួងការពារជាតិនៃសាធារណៈរដ្ឋស្វ័យ
ប្រកាស Donetsk បានឲ្យដឹងថា៖ កងទ័ពរដ្ឋាភិបាលអ៊ុយក្រែនបានរំលោពលើ
បទឈប់បាញ់ ៥៩ លើកដោយប្រើប្រាស់អាវុធធន់ធ្ងន់ដែលធ្វើឲ្យភ្នាក់ងារមូលនិធី មនុស្សធម៌មួយនាក់បាត់បង់ជីវិត៕

ប្រតិកម្មទៅវិញ