យោងតាមលោក Trump បទប្បញ្ញត្តិនៃការជជែកដេញដោលនៅខែកញ្ញា នឹងមិនអនុញ្ញាតឱ្យបេក្ខជននាំយកកំណត់ត្រាជាមុនទេ ហើយបេក្ខជននឹងត្រូវឈរក្នុងអំឡុងពេលជជែកដេញដោល។ បេក្ខជនមកពីគណបក្សសាធារណរដ្ឋក៏បានសង្កត់ធ្ងន់ថា ABC News បានធានាថា នេះនឹងក្លាយជាការជជែកដេញដោលប្រកបដោយយុត្តិធម៌និងសមភាព ហើយមិនមានភាគីណាមួយបានដឹងសំណួរជាមុនទេ។ លោក Trump ក៏បានទុកចំហលទ្ធភាពបន្តការជជែកដេញដោលចំនួនពីរដងទៀត ក្នុងខែកញ្ញា បើទោះបីជាលោកស្រី Kamala Harris មិនបានធ្វើអត្ថាធិប្បាយអំពីលទ្ធភាពនេះក៏ដោយ។
បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris និងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ។ រូបថត៖ AP/TTXVN |
អតីតប្រធានាធិបតី Donald Trump កាលពីថ្ងៃអាទិត្យបានព្រមានថា នឹងមិនចូលរួមការជជែកដេញដោលជាមួយលោកស្រី Harris នៅថ្ងៃទី ១០ ខែកញ្ញា ពីព្រោះលោកព្រួយបារម្ភថា កាសែត ABC News នឹងលម្អៀងគូប្រជែងដោយផ្តល់សំណួរជាមុន។ ស្ថានភាពតានតឹងបានបន្តកើនឡើងកាលពីថ្ងៃទី ២៧ ខែ សីហា នៅពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនទាំងពីរមានការជជែកគ្នា ជុំវិញការបិទមីក្រូហ្វូនរបស់បេក្ខជននៅពេលដែលមិនមែនជាវេនរបស់ពួកគេនៅពេលជជែកដេញដោល៕