ការបោះឆ្នោតសកលនៅប្រទេសអេក្វាឌ័រ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៧ ខែកុម្ភៈ អ្នកបោះឆ្នោតអេក្វាទ័របានទៅមណ្ឌលបោះឆ្នោតនានានៅក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី និងរដ្ឋសភានៃប្រទេសនេះ។
ការបោះឆ្នោតសកលនៅប្រទេសអេក្វាឌ័រ - ảnh 1អ្នកបោះឆ្នោតអេក្វាឌ័របោះឆ្នោតជ្រើសតាំងប្រធានាធិបតីរបស់ប្រទេសនេះនៅឯមណ្ឌលបោះឆ្នោតនៅទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញនៅថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២១ (រូបថត៖ AFP / VNA)

អ្នកបោះឆ្នោតចំនួន ១៣,១ លាននាក់របស់ប្រទេសអេក្វាទ័រ បានទៅបោះឆ្នោតជ្រើសតាំងប្រធានាធិបតីស្នងដំណេងថ្មី ជំនួសឲ្យលោក Lenin Moreno និងសមាជិករដ្ឋសភាចំនួន ១៣៧ រូបទៀតផង។

យោងតាមការស្ទង់សាធារណៈមតិមុនពេលរៀបចំការបោះឆ្នោតនេះ លោកសេដ្ឋវិទូ Andres Arauz តំណាងឱ្យសហភាពដើម្បីក្តីសង្ឃឹម (UNES) រួមមានគណបក្សឆ្វេងនិយមនានា និងធុរជន Guillermo Lasso ប្រកាន់មាគ៌ាអភិរក្សនិយម ដែលតំណាងឲ្យចលនាស្តាំនិយម CREO គឺកំពុងនាំមុខគេក្នុងចំណោមបេក្ខជនប្រធានាធិបតីចំនួន ១៦ រូប ខណៈពេលដែល សកម្មជនគាំសិទ្ធិរបស់ជនជាតិដើម Yaku Perez ដែលកំពុងស្ថិតនៅលំដាប់ថ្នាក់ទី៣៕

ប្រតិកម្មទៅវិញ