|
ការបោះឆ្នោតប្រធានាធិបតីអាមេរិកធ្វើឲ្យការអនុម័តលើ TPP ស្មុគស្មាញ ថែមទៀត (Image: VNA) |
(VOVworld) – ទីភ្នាក់ងារសារព័ត៌មានចិន Xinghua បានចុះផ្សាយអត្ថបទវិភាគ
ថា៖ ជ័យជំនះដ៏ត្រចះត្រចងរបស់បេក្ខជនគណៈបក្សសាធារណៈរដ្ឋអាមេរិក
លោក Donald Trump និងបេក្ខជនគណៈបក្សប្រជាធិបតេយ្យ លោក Bernie
Sanders ក្នុងការបោះឆ្នោតដំបូងនៅរដ្ឋ New Hampshire នាថ្ងៃទី ៩ កុម្ភៈ កន្លង
ទៅ បានធ្វើឲ្យដំណើរការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លង
មហាសមុទ្រ (TPP) របស់រដ្ឋសភាអាមេរិកស្មុគស្មាញថែមទៀត។ ដោយសារ
លោក Trump និងលោក Sander បានរិះគន់ដ៏ធ្ងន់ធ្ងរ TPP រវាងអាមេរិកនិង
ប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១១។ ក្នុងពេលនោះ គូរបដិបក្ខរបស់លោក
Sander លោកស្រី Hillary Cliton ក៏បានអះអាងនូវការមិនគាំទ្រ TPP ហើយនឹង
ស្វែងរកវិធានការផ្លាស់ប្តូរកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះក្នុងករណីលោកស្រី
ជាប់ ឆ្នោតជាប្រធានាធិបតីអាមេរិក។ អង្គការសេដ្ឋកិច្ចធំៗនៅអាមេរិក
សមាគមន៍ អ្នកច្នៃប្រឌិតអាមេរិកនិងសមាគមតុមូលអាជីវករអាមេរិកបាន
សម្តែងការអស់ សង្ឃឹមស្តីពីមាត្រាមួយចំនួនក្នុងកិច្ចព្រមព្រៀងពោលខាងលើ៕