ប្រធានាធិបតីអាមេរិកDonald Trump (ឆ្វេង) និងអតីតអនុប្រធានាធិបតី Joe Biden ។ រូបថតៈ AFP / TTXVN |
ការបោះឆ្នោតបឋមត្រូវបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋនៅតែជជែកវែកញែកលើរបៀប បោះឆ្នោតតាមប្រៃសណីយ៍។ ភាគីប្រជាធិបតេយ្យបានគាំទ្ររបៀបបោះឆ្នោតនេះ ដើម្បីការពារសុវត្ថិភាព ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump មកពីគណបក្សសាធារណរដ្ឋបានប្រឆាំងជំទាស់ចំពោះរបៀបបោះឆ្នោតនេះ ដោយហេតុផលថា បង្កើនហានិភ័យនៃការលួចបន្លំសន្លឹកឆ្នោត។
យោងតាមលទ្ធផលរាប់សន្លឹកឆ្នោតថ្មីៗបំផុតនៅតាមរដ្ឋនានាបានឲ្យដឹងថា អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យទទួលបានជ័យជំនះនៅរដ្ឋ Indiana,Pennsylvania, Rhode Island, Maryland និង Dakota ខាងត្បូង ដោយសំឡេងឆ្នោតគាំទ្រច្រើនលើសលប់៕