មុននោះ លោក Joe Biden បានឈ្នះនៅរដ្ឋ Iowa ដោយទទួលបានសំឡេងគាំទ្រប្រហែល ៩០% ដោយហេតុនេះ លោកទទួលបានសំឡេងគាំទ្រនៅរដ្ឋនេះចំនួន ៤០សំឡេងបន្ថែមទៀត។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងមតិនៅសេតវិមានកាលពីថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២៤ ។ រូបថត៖ AFP/TTXVN |
លទ្ធផលនៃការរាប់សន្លឹកឆ្នោតបឋមក្នុងរដ្ឋ Virginia បង្ហាញថា លោក Biden ទទួលបានសំឡេងគាំទ្រ ៩៤,៣% និងទទួលបានសំឡេងគាំទ្របន្ថែមចំនួន ៩៩ ទៀតនៅក្នុងរដ្ឋនេះ។ នៅរដ្ឋ Vermont លោក Biden មានសំឡេងគាំទ្រចំនួន ២៤ទៀត។ លទ្ធផលបឋមនៅរដ្ឋ North Carolina បង្ហាញថា លោកបានឈ្នះសំឡេងគាំទ្រច្រើនជាង ៩១,៣% តាមនោះ ទទួលបានសំឡេងគាំទ្រចំនួន ១១៦ បន្ថែមទៀត។ ជ័យជម្នះនៅរដ្ឋ Carolina ខាងជើង ជួយឱ្យលោក Biden កាន់តែខិតជិតដល់គោលដៅរបស់ខ្លួនក្នុងការដណ្តើមបានសំឡេងគាំទ្រចំនួន ១.៩៦៨ ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនៅមហាសន្និបាតបក្សជាតិ ប្រព្រឹត្តទៅនាពាក់កណ្តាលខែសីហានៅទីក្រុង Chicago។
គួរបញ្ជាក់ថា ថ្ងៃបោះឆ្នោត Super Tuesday គឺជាថ្ងៃដ៏សំខាន់មួយដែលរដ្ឋចំនួន១៥ នៅក្នុងសហរដ្ឋអាមេរិក បោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតី ក្នុងថ្ងៃតែមួយ៕