ការនាំចេញឧស្ម័នដុតរបស់រុស្ស៊ីទៅកាន់អឺរ៉ុបកើន១,៥%

Chia sẻ
(VOVworld)-តាមទិន្នន័យដែលសម្ព័ន្ធសមាគមឧស្ម័ន
ដុតជាតិ Gazprom របស់រុស្ស៊ី ដែលបានប្រកាសនាថ្ងៃ
ទី១៣សីហា

(VOVworld)-តាមទិន្នន័យដែលសម្ព័ន្ធសមាគមឧស្ម័នដុតជាតិ Gazprom របស់រុស្ស៊ី ដែលបានប្រកាសនាថ្ងៃទី១៣សីហា បានសរឲ្យឃើញថា ក្រុមហ៊ុននេះបានបង្កើន បរិមាណឧស្ម័នដុតទៅកាន់អឺរ៉ុប ដោយមិនអើពើដល់ការខំប្រឹងប្រែងរបស់សហភាព អឺរ៉ុប(EU)សំដៅកាត់បន្ថយការពឹងផ្អែកទៅលើម៉ូស្គូ។

ការនាំចេញឧស្ម័នដុតរបស់រុស្ស៊ីទៅកាន់អឺរ៉ុបកើន១,៥% - ảnh 1
ការនាំចេញឧស្ម័នដុតរបស់រុស្ស៊ីទៅកាន់អឺរ៉ុបកើន១,៥%
 (រូបថតៈ TTXVN)

        នារយៈពាក់កណ្តាលឆ្នាំ២០១៤នេះ បរិមាណឧស្ម័នដុតដែល Gazprom​ នាំ ចេញទៅកាន់អឺរ៉ុបទទួលបាន ៨០,៨ពាន់លានម៉ែត្រគីប គឺកើន២,៥%បើប្រៀបនឹង រយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ទោះបីជា EU បានអនុវត្តរាល់វិធានការសំដៅកាត់ បន្ថយការពឹងផ្អែកទៅលើវិស័យឧស្ម័នដុតរបស់អ៊ុយក្រែនក្តីប៉ុន្តែតួលេខនេះនៅ
ជាកើនឡើង។

        EU ច្រើនពឹងផ្អែកទៅលើប្រភពថាមពលនាំចូលដើម្បីឆ្លើយតបនឹងតម្រូវការ
ជាង៥០%របស់ខ្លួន ដែលក្នុងនោះចំនួននាំចូល៤០%គឺដោយរុស្ស៊ីផ្គត់ផ្គង់៕

ប្រតិកម្មទៅវិញ