(VOVworld)-តាមអគ្គនាយកដ្ឋានគយថា ការនាំចេញរបស់វៀតណាមក្នុងរយៈ ពេល៨ខែដើមឆ្នាំ២០១៥ទទួលបាន ១០៦ពាន់លានដុល្លារអាមេរិក កើន៩%បើ ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ទូរស័ព្ទនិងគ្រឿងបន្លាស់នៅតែជាមុខ ទំនិញទទួលបានតម្លៃប្រាក់នាំចេញជួរមុខ ដោយទទួលបាន២,៨ពាន់លានដុល្លារ
អាមេរិក កើន១០%បើប្រៀបនឹងខែមុននេះ។ បន្ទាប់មកទៀតគឺមុខទំនិញតម្បាញ់
កាត់ដេ ស្បែកជើង ផលិតកម្មអេឡិកត្រូនិក គ្រឿងម៉ាស៊ីន សម្ភារឧបករណ៍ជា
ជើម។ ចំពោះទីផ្សារនាំចេញវិញ អាមេរិកនៅតែជាទីផ្សារនាំចេញច្រើនបំផុតរបស់ វៀតណាមដោយតម្លៃប្រាក់នាំចេញទ្វេភាគីទទួលបាន២២ពាន់លានដុល្លារអាមេរិកហើយបន្ទាប់មកគឺសហភាពអឺរ៉ុប អាស៊ាន ចិន កូរ៉េខាងត្បូងនិងជប៉ុន៕