ការ​នាំចេញ​ផលិតផល​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ក្នុងខែមករា ឆ្នាំ២០២៤ បានកើនឡើងជាង ៧៩%

Chia sẻ
(VOVWORLD) - ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី ៣១ ខែមករា បានឲ្យដឹងថា៖ ក្នុងខែមករា ប្រាក់ចំណូលសរុបពីការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានជាង ៥,១ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៧៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការ​នាំចេញ​ផលិតផល​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ក្នុងខែមករា ឆ្នាំ២០២៤ បានកើនឡើងជាង ៧៩% - ảnh 1ច្នៃត្រីប្រាសម្រាប់ការនាំចេញនៅរោងចក្រកែច្នៃជលផលនៃក្រុមហ៊ុន Sao Mai Group។ រូបថត៖ Vu Sinh/TTXVN

តម្លៃនាំចូលមានជាង៣,៧ពាន់លានដុល្លារ។ ដូច្នេះហើយ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខែដំបូងនៃឆ្នាំ២០២៤នេះ មានអតិរេកជាង ១,៤ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៤,៦ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណូលពីការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកើនឡើង ដោយសារក្រុមទំនិញទាំងអស់សុទ្ធតែកើនឡើង ដូចជា៖ រុក្ខាផល សម្រេចបានជិត ១,៥ ពាន់លានដុល្លារ; ជលផលឈានដល់ ៧៣០ លានដុល្លារ និងកសិផលមានតម្លៃជាង ២,៧ពាន់លានដុល្លារ។

ទាក់ទងនឹងទីផ្សារ តម្លៃនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់ទីផ្សារទាំងអស់បានកើនឡើង។ ក្នុងនោះ ការនាំចេញទៅកាន់អាមេរិកសម្រេចបានជិត ១,២ ពាន់លានដុល្លារ (កើន ៩៣,៦%); អាហ្រ្វិក ១០៤ លានដុល្លារ (កើនឡើងជាង ១៨៥%); ការនាំចេញទៅកាន់តំបន់អាស៊ីមានតម្លៃជាង ២,៥ ពាន់លានដុល្លារ (កើនឡើងជាង ៨៦%)និងទ្វីប អឺរ៉ុប មានតម្លៃ ៥៣២ លានដុល្លារ (កើនឡើង ៣៨%) ៕

ប្រតិកម្មទៅវិញ