ការនាំចេញត្រីប្រាទៅកាន់អង់គ្លេស នៅតែកើនឡើងទោះបើជាជាមានការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ

Chia sẻ
(VOVWORLD) -តម្លៃនៃការនាំចេញត្រីប្រាទៅកាន់ទីផ្សារអង់គ្លេសនៅតែសម្រេចបាន ៣១,៧ លានដុល្លារអាមេរិក ដែលស្រូបយក ៤,៧% នៃតម្លៃនាំចេញត្រីប្រាសរុប នៅទីផ្សារជិត ១៣០ ពោលគឺកើនឡើង ៧,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញត្រីប្រាទៅកាន់អង់គ្លេស នៅតែកើនឡើងទោះបើជាជាមានការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ - ảnh 1 ការនាំចេញត្រីប្រាទៅកាន់អង់គ្លេស នៅតែកើនឡើងទោះបើជាជាមានការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ

យោងតាមសមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) ខណៈដែលទីផ្សារភាគច្រើនរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺ Covid-19 ប៉ុន្តែតម្លៃនៃការនាំចេញត្រីប្រាទៅកាន់ទីផ្សារអង់គ្លេសនៅតែសម្រេចបាន ៣១,៧ លានដុល្លារអាមេរិក ដែលស្រូបយក ៤,៧% នៃតម្លៃនាំចេញត្រីប្រាសរុប នៅទីផ្សារជិត ១៣០ ពោលគឺកើនឡើង ៧,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះគឺជាអត្រាកំណើនវិជ្ជមានបំផុតនៅក្នុងទីផ្សារនាំចេញកំពូលទាំង ១០ នៃការនាំចេញធំបំផុតរបស់ត្រីប្រាវៀតណាមនៅឆមាសទីមួយនៃឆ្នាំនេះផងដែរ។ប្រសិនបើតម្លៃនៃការនាំចេញនេះ ត្រូវបានបន្តរក្សាស្ថិរភាពនៅពាក់កណ្តាលឆមាសចុងក្រោយនៃឆ្នាំ ២០២០ខាងមុខនេះ តម្លៃនៃកំណើននៃការនាំចេញត្រីប្រាទៅកាន់អង់គ្លេសដែលជាទីផ្សារនាំចេញធំបំផុតទី ៥ ទំនងជានឹងកើនឡើងជាង ១០ % ក្នុងឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ