ការនាំចេញត្រីត្រា វៀតណាមទៅកាន់សហរដ្ឋអាមេរិកនឹងត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់

Chia sẻ
(VOVWORLD) -ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីសំរេចចិត្តស្ដីអំពីកម្មវិធីត្រួតពិនិត្យសុវត្ថិភាពត្រីនិងផលិតផលពីត្រីមានស្បែករំអិល ដែលបាននាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។ 
ការនាំចេញត្រីត្រា វៀតណាមទៅកាន់សហរដ្ឋអាមេរិកនឹងត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់ - ảnh 1

ការនាំចេញត្រីត្រា វៀតណាមទៅកាន់សហរដ្ឋអាមេរិកនឹងត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់

ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីសំរេចចិត្តស្ដីអំពីកម្មវិធីត្រួតពិនិត្យសុវត្ថិភាពត្រីនិងផលិតផលពីត្រីមានស្បែករំអិល ដែលបាននាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។ លោក Nguyen Nhu Tiep ប្រធាននាយកដ្ឋានធានារ៉ាប់រងគុណភាពកសិផល - រុក្ខផល និងជលផល បានមានប្រសាសន៍ថា៖ 

"បណ្ដាសហគ្រាសកែច្នៃ ចង់រក្សាកំណើននាំចេញទៅកាន់សហរដ្ឋអាមេរិកគឺត្រូវតែបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធានាគុណភាព។ ទន្ទឹមនឹងនេះដែរមានកម្មវិធីគ្រប់គ្រងលើវត្ថុធាតុដើមនិងការកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ "

ការសម្រេចចិត្តលើកម្មវិធីត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារពីត្រីនិងផលិតផលពីត្រីមានស្បែករំអិលដែលបាននាំចេញទៅទីផ្សារអាមេរិក ចូលជាធរមានចាប់ពីថ្ងៃទី១ ខែកញ្ញាឆ្នាំ ២០១៧៕

ប្រតិកម្មទៅវិញ