ការនាំចេញជលផលកំពុងបង្ហាញសញ្ញាវិជ្ជមានពីទីផ្សារ។ រូបថត៖ VOV |
ជាក់ស្តែង ទីផ្សារនាំចេញជលផលដ៏ធំបំផុតរបស់វៀតណាមគឺអាមេរិកត្រូវបានរំពឹងថានឹងស្តារឡើងវិញចាប់ពីឆមាសទី ២ នៃឆ្នាំនេះ ដោយសារតែអតិផរណាថយចុះ និងតម្រូវការកើនឡើងក្នុងឱកាសថ្ងៃឈប់សម្រាកនាចុងឆ្នាំ។ ប្រការនេះជួយឲ្យការនាំចេញជលផលទៅកាន់អាមេរិកត្រូវបានរំពឹងថានឹងកើនឡើងពី ៤០-៥០% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ នៅទីផ្សារសហភាពអឺរ៉ុប (EU) ការចែកចាយត្រីប្រាបន្តត្រូវបានកែលម្អ និងមានស្ថេរភាព។ តម្រូវការរបស់់ទីផ្សារជប៉ុន កូរ៉េខាងត្បូង ចិនត្រូវបានព្យាករណ៍ថា នឹងកើនឡើងបន្តិចចាប់ពីចុងត្រីមាសទី៣។
តាមការព្យាករណ៍នៅចុងត្រីមាសទី ៣ ឆ្នាំនេះ ការនាំចេញជលផលនឹងងើបឡើងវិញក្នុងកម្រិតស្មើនឹងឆ្នាំមុន។ នេះគឺជាមូលដ្ឋានសម្រាប់ឧស្សាហកម្មជលផលសម្រេចបានផែនការនាំចេញ ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ (ការនាំចេញជលផលក្នុងឆមាសទី ១ ឆ្នាំនេះទទួលបាន ៤,១៣ ពាន់លានដុល្លារអាមេរិក) ៕