ការធ្លាក់យន្តហោះនៅអេហ្ស៊ីប៖អត្តសញ្ញាណជនរងគ្រោះចំនួន៥៨នាក់ត្រូវបានរកឃើញ

Chia sẻ
(VOVworld)-រហូតដល់ថ្ងៃទី៥វិច្ឆិកា ស្ថាប័នមានសមត្ថកិច្ចរបស់រុស្ស៊ីបាន រកឃើញអត្តសញ្ញាណជនរងគ្រោះចំនួន៥៨

(VOVworld)-រហូតដល់ថ្ងៃទី៥វិច្ឆិកា ស្ថាប័នមានសមត្ថកិច្ចរបស់រុស្ស៊ីបាន រកឃើញ
អត្តសញ្ញាណជនរងគ្រោះចំនួន៥៨នាក់ក្នុងចំណោម២២៤នាក់ដែល ត្រូវស្លាប់ក្នុង
ការធ្លាក់យន្តហោះ A321 នៅអេហ្ស៊ីបនាថ្ងៃទី៣១តុលាកន្លងទៅ ។ អនុរដ្ឋមន្ត្រីទី១នៃ
ក្រសួងសុខាភិបាលរុស្ស៊ី លោក Igor Kagramanyan បានឲ្យដឹងថា ទីកន្លែងធ្វើកោ
សល្យវិច័្ឆយ ត្រូវបានដាក់នៅក្រុង Saint-Perterburg សម្រាប់ការ កំណត់អត្តសញ្ញាណជនរងគ្រោះ។

       ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងស្ថានភាពបន្ទាន់រុស្ស៊ីលោក Vladimir Puchkov បាន
ឲ្យដឹងថា កិច្ចការ ពិនិត្យកន្លែងយន្តហោះ A321 ធ្លាក់នៅឧប ទ្វីប Sinai នឹងបានសម្រេច
រួចរាល់នាចុងថ្ងៃទី៥វិច្ឆិកា។ ក្នុងពេលជាមួយគ្នា នោះ រដ្ឋាភិបាលអេហ្ស៊ីបនិងរុស្ស៊ី
នាថ្ងៃទី៥វិច្ឆិកាបានឡើងសម្លេងបដិសេធ ចំពោះសម្មតិកម្មរបស់មន្ត្រីសន្តិសុខអង់គ្លេស
និងអាមេរិកដែលចាត់ទុកថា យន្តហោះ A321 របស់ក្រុមហ៊ុនអាកាសចរណ៍ Kogalymavia
ត្រូវ ផ្ទុះនៅលើ

មេឃដោយសារភេរវកម្ម៕

ប្រតិកម្មទៅវិញ