ការទូតវៀតណាមនិងកម្ពុជារួមចំណែកចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

Chia sẻ
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង ការបរទេសវៀតណាមលោក Pham Binh Minh  
ការទូតវៀតណាមនិងកម្ពុជារួមចំណែកចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ - ảnh 1
ការទូតវៀតណាមនិងកម្ពុជារួមចំណែកចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីរ

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង
ការបរទេសវៀតណាមលោក Pham Binh Minh  ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ លោក​ ប្រាក់ សុខុន បានដឹកនាំ គណៈប្រតិភូមក
បំពេញទស្សនកិច្ចវៀតណាមជាផ្លូវការចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី ២៣មិថុនាឆ្នាំ
២០១៦។ នាព្រឹកថ្ងៃទី២២មិថុនានៅទីក្រុងហាណូយ ថ្នាក់ដឹកនាំ ទាំងពីររូបបាន
អញ្ជើញធ្វើការចរចារ។ នៅទីនេះ រដ្ឋមន្ត្រីការបរទេសទាំង​ពីររូបបានឯកភាពបន្តរួម
សហការក្នុងការត្រៀមរៀបចំនូវដំណើរទស្សនកិច្ច របស់ ថ្នាក់ដឹកនាំនៃប្រទេស
ទាំងពីរ និងបន្តផ្លាស់ប្តូរគណៈប្រតិភូក្រោមគ្រប់រូបភាពនា ពេលខាងមុខ។ ភាគី
ទាំងពីរបានសង្កត់ធ្ងន់ថា ឆ្នាំ២០១៧ជាឆ្នាំគូសសញ្ញាសំខាន់ សម្រាប់រំលឹកខួបលើក
ទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ថ្ងៃទី២៤មិថុនា។ ស្តីពី
បញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពដោះស្រាយ ជម្លោះដោយសន្តិវិធី
និងស្របទៅនឹងគោលការណ៍ដែលបានច្បាប់អន្តរជាតិ ទទួលស្គាល់ជាសាធារណ។
ភាគីទាំងពីរក៏បានឯកភាពរឹតបន្តឹងកិច្ចសហប្រតិ បត្តិការជាមួយគ្នានិងជាមួយ
ប្រទេសជាសមាជិកដទៃនៃគណៈកម្មាធិការទន្លេមេគង្គ អន្តរជាតិ​សំដៅធានាការ
គ្រប់គ្រងនិងប្រើប្រាស់ប្រកបដោយនិរន្តរភាពប្រភពទឹកទន្លេមេគង្គព្រមទាំងជម្រុញ
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងទៀតផង៕

ប្រតិកម្មទៅវិញ