ការទូតក្នុងការបម្រើការអភិវឌ្ឍប្រទេសជាតិ

Chia sẻ
(VOVWORLD) -  នារសៀលថ្ងៃដដែល អង្គសន្និសីទបានបើកកិច្ចប្រជុំក្រោមប្រធានបទ “ការទូតក្នុងការបម្រើការអភិវឌ្ឍរប្រទេសជាតិ”។

សន្និសីទការទូតលើកទី ៣១ បានបើកនាព្រឹកថ្ងៃទី ១៥ ធ្នូ នៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទ។ នារសៀលថ្ងៃដដែល អង្គសន្និសីទបានបើកកិច្ចប្រជុំក្រោមប្រធានបទ “ការទូតក្នុងការបម្រើការអភិវឌ្ឍរប្រទេសជាតិ”។

ក្នុងឆ្នាំ២០២១ នេះ ទោះបីស្ថានភាពជំងឺរាតត្បាតកូវីដ  ១៩ ប្រែប្រួលយ៉ាងស្មុគ្រស្មាញ ក៏ដោយ ក៏សកម្មភាពកិច្ចការបរទេសរបស់វៀតណាមនៅតែសកម្ម នាំមកនូវលទ្ធផលសំខាន់ៗជាច្រើន ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូនានានៅលើពិភពលោក ហើយទន្ទឹមនឹងនោះ លើកកំពស់កិត្យានុភាពនិងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ