ការតាំងពិព័រណ៍អំពីសោកនាដកម្មដោយជាតិគីមីពុលពណ៍លឿងទុំបានបញ្ចប់

Chia sẻ

(VOVworld) – ការតាំងពិព័រណ៍ដោយប្រធានបទ “សោកនាដកម្មដោយជាតិគីមីពុល
ពណ៍លឿងទុំ - សតិសម្បជញ្ញៈនិងយុត្តិធម៌” បានបញ្ចប់ប្រកបដោយជោគជ័យ
នារសៀលថ្ងៃទី ១២ សីហា នៅទីក្រុង​ Da Nang (ភាគកណ្ដាលវៀតណាម)។ 

ការតាំងពិព័រណ៍អំពីសោកនាដកម្មដោយជាតិគីមីពុលពណ៍លឿងទុំបានបញ្ចប់ - ảnh 1
ការតាំងពិព័រណ៍ដោយប្រធានបទ “សោកនាដកម្មដោយជាតិគីមីពុល ពណ៍លឿងទុំ - សតិសម្បជញ្ញៈនិងយុត្តិធម៌” បានបញ្ចប់ប្រកបដោយជោគជ័យ (Image: cpv.org.vn)

(VOVworld) – ការតាំងពិព័រណ៍ដោយប្រធានបទ “សោកនាដកម្មដោយជាតិគីមីពុល
ពណ៍លឿងទុំ - សតិសម្បជញ្ញៈនិងយុត្តិធម៌” បានបញ្ចប់ប្រកបដោយជោគជ័យ នា
រសៀលថ្ងៃទី ១២ សីហា នៅទីក្រុង​ Da Nang (ភាគកណ្ដាលវៀតណាម)។ ព្រឹត្តិការ
នេះបានទាក់ទាញ​ភ្ញៀវនៅក្នុងនិងក្រៅប្រទេសចំនួន ៤​ ពាន់នាក់ មកទស្សនានិង
ស្រាវជ្រាវ។ ការតាំងពិពរណ៍បានតាំងបង្ហាញរូបថតចំនួន ៣ រយ ផ្ទាំងនិងវត្ថុតាង
សោកនាដកម្មដោយជាតិគីមីពុលពណ៍ទុំ/dioxin នៅវៀតណាម ដោយក្នុងបំណង
ជួយប្រជាជនទីក្រុង Da Nang មិត្តភក្តិអន្តរជាតិយល់ដឹងច្បាស់ជាងទៀតអំពីសោក
នាដកម្មដោយជាតិគីមីពុលពណ៍លឿងទុំនិងការងារជំនះពុះពារលើផលវិបាកនៃ
សង្គ្រាមនៅវៀតណាម។ លោក Chuck Palazza អតីតទាហានអាមេរិកមួយនាក់បាន
ចែករំលែកថា៖

“ខ្ញុំមានការដួលចិត្តក្នុងពេលមើលបណ្ដារូបថតនេះ។ នេះគឺជាឱកាសសំខាន់ដើម្បី យើងខ្ញុំឃោសនាអំពីជាតិគីមីពុលពណ៍លឿងទុំ។ តាមរយៈការតាំងពិព័រណ៍នេះ
ខ្ញុំសង្ឈឹមថា៖ មានមិត្តភក្តិអន្តរជាតិជាច្រើននឹងយល់ដឹងបន្ថែមអំពីជាតិគីមីពុលពណ៍
លឿងទុំហើយយកចិត្តទុកដាក់ដល់ការជួយឧបត្ថម្ភបណ្ដាជនរងគ្រោះនៅទីក្រុង
Da Nang និងវៀតណាម៕”

ប្រតិកម្មទៅវិញ