ការតាំងពិព័រណ៍រូបថត៤០ឆ្នាំមិត្តភាពវៀតណាម-ជប៉ុននៅជប៉ុន

Chia sẻ
 (VOV)_ពិព័រណ៍ដោយប្រធានបទ៖វៀតណាម៖ជប៉ុន៖រួមដំណើរទៅដល់ជើង​មេឃថ្មី ត្រូវបានប្រារព្វឡើងនាថ្ងៃទី ២ ធ្នូ នៅទីក្រុងតូក្យូ ជប៉ុន។ 
ការតាំងពិព័រណ៍រូបថត៤០ឆ្នាំមិត្តភាពវៀតណាម-ជប៉ុននៅជប៉ុន - ảnh 1
ការតាំងពិព័រណ៍រូបថត៤០ឆ្នាំមិត្តភាពវៀតណាម-ជប៉ុននៅជប៉ុន(TTXVN)

 

          (VOV)_ពិព័រណ៍ដោយប្រធានបទ៖វៀតណាម៖ជប៉ុន៖រួមដំណើរទៅដល់ជើង​មេឃថ្មី ត្រូវបានប្រារព្វឡើងនាថ្ងៃទី ២ ធ្នូ នៅទីក្រុងតូក្យូ ជប៉ុន។ ថ្លែងមតិនៅទីនេះ ​
អគ្គទីប្រឹក្សារ​វៀតណាមប្រចាំនៅជប៉ុន Nguyen Phuong Hong បានចាត់ទុកថា៖ ​ការតាំងពិព័រណ៍លើកនេះ​មានអត្ថន័យ​ដ៏សែន​សំខាន់ បានរួមចំណែកបង្កើនការយល់
ដឹងគ្នា ទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ នាំមកជូនទស្សនិកជននូវរូប ភាពស្ដីពីបណ្ដាវិស័យសេដ្ឋ​កិច្ច វប្បធម៌ សង្គមរបស់វៀតណាម។ ទន្ទឹមនឹងនោះ ការតាំង ពិព័រណ៌លើកនេះក៏បានតាំងបង្ហាញឯកសារមួយចំនួនស្ដីពីទំនាក់ទំនងវៀតណាម-ជប៉ុន ដូចជាចលនាប្រឆាំងសង្គ្រាមវៀតណាម ឆ្នាំ ១៩៦៥ បណ្ដាដំណើរ​ទស្សនកិច្ច នៅជប៉ុនរបស់អតីតប្រធានរដ្ឋ​វៀតណាម លោក Nguyen Minh Triet ( ឆ្នាំ ២០០៧) អតីត នាយករដ្ឋមន្ត្រី Phan Van Khai ( 2003)…។ល។ តាមគំរោងពិព័រណ៍នឹងបើកទ្វាទទួលមហាជន ជប៉ុនមកទស្សនាក្នុងរយះពេល៣ខែ៕

ប្រតិកម្មទៅវិញ