ការតាំងពិព័រណ៍ឃោសនាស្ដីពីប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ជារបស់វៀតណាម |
នាថ្ងៃទី ៧ សីហា នៅស្រុក Ham Thuan Nam ខេត្ត Binh Thuan (ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តិទៅការតាំងពិព័រណ៍ផែនទី និងតាំងបង្ហាញឯកសារ៖ “Hoang Sa និង Truong Sa របស់វៀតណាម - ភស្តុតាង ប្រវត្តិសាស្ត្រ និងគតិយុត្ត”។ ការតាំងពិព័រណ៍នេះ បានតាំងបង្ហាញ និងឧទ្ទេសនាមផែនទី អាត្លាសជិត ១០០ ផ្ទាំង ដោយត្រូវបានជ្រើសរើសពីផែនទីចំនួន ២៦០ ផ្ទាំង ដែលទាក់ទងទៅនឹងបញ្ហាអធិបតេយ្យភាពរបស់វៀតណាមចំពោះ ប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ ឯកសារជាច្រើនដែលបានជ្រើសរើសតាំងបង្ហាញនៅពិព័រណ៍នេះជាភស្តុតាងដ៏រឹងមាំស្ដីពីអធិបតេយ្យភាពដែលមិនអាចប្រកែកបានរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ ទន្ទឹមនឹងនោះ ការតាំងពិព័រណ៍ក៏បានឧទ្ទេសនាមឯកសារ និងសំណង់ស្រាវជ្រាវរបស់អ្នកប្រាជ្ញវៀតណាម និងអន្តរជាតិស្ដីពីអធិបតេយ្យភាពកោះសមុទ្រវៀតណាមដែរ។ ការតាំងពិព័រណ៍នវនឹងបិទបញ្ចប់នាថ្ងៃទី ១០ សីហា៕