ការតាំងពិព័រណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨-១៣ ខែកក្កដា ឆ្នាំ ២០២២ នៅសួនឧទ្យានរូបសំណាក An Hoi ទីក្រុង Hoi An ខេត្ត Quang Nam និងនៅលើគេហទំព័រ http://trienlamvhnt.vn ។ ការតាំងពិព័រណ៍នេះ មានតំបន់តាំងពិព័រណ៍ចំនួន ៣ រួមមានការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “ដំណើរឆ្លងកាត់តំបន់បេតិកភណ្ឌ វៀតណាម”; តំបន់តាំងពិព័រណ៍ “ទេសចរណ៍តាមរយៈភូមិសិប្បកម្មប្រពៃណីវៀតណាម” និងតំបន់តាំងពិព័រណ៍៖ លំហ“ពណ៌បេតិកភណ្ឌ” នៃខេត្តក្រុងចំនួន ២៥/៦៣ នៅទូទាំងប្រទេស។ ក្នុងក្របខ័ណ្ឌនៃតាំងពិព័រណ៍ “លំហបេតិកភណ្ឌវប្បធម៌វៀតណាម” ក៏មានកម្មវិធីផ្លាស់ប្តូរសិល្បៈប្រជាប្រិយប្រពៃណី “ពណ៌បេតិកភណ្ឌ”ផងដែរ៕