ករណីវាយប្រហារដោយគ្រាប់បែកមួយទៀតនៅទួរគីបណ្ដាលឲ្យមនុស្ស១០នាក់ស្លាប់និងរងរបួស

Chia sẻ
(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Anadolu ផ្សាយ
នាថ្ងៃទី១៨ សីហា ថា ទាហានទួរគីយ៉ាងហោចណាស់
៣នាក់និងបុគ្គលិកសន្តិសុខមួយនាក់ទៀតត្រូវស្លាប់
ក្នុងការវាយប្រហារតម្រង់ទៅលើក្រុមរថយន្តយោធា
នៅទីប្រជុំជន Bitlis ភាគអាគ្នេយ៍ប្រទេសនេះ។
ករណីវាយប្រហារដោយគ្រាប់បែកមួយទៀតនៅទួរគីបណ្ដាលឲ្យមនុស្ស១០នាក់ស្លាប់និងរងរបួស - ảnh 1
កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកទៅលើប៉ូស្តិ៍ប៉ូលីសនៅ Elazig នាថ្ងៃទី១៨ សីហា (រូបថត៖AFP/ TTXVN)

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Anadolu ផ្សាយនាថ្ងៃទី១៨ សីហា ថា
ទាហានទួរគីយ៉ាងហោចណាស់៣នាក់និងបុគ្គលិកសន្តិសុខមួយនាក់ទៀតត្រូវស្លាប់
ក្នុងការវាយប្រហារតម្រង់ទៅលើក្រុមរថយន្តយោធានៅទីប្រជុំជន Bitlis ភាគ
អាគ្នេយ៍ប្រទេសនេះ។តាមទីភ្នាក់ងារសារព័ត៌មានពោលខាងលើថា ក្រៅពីនោះ
មានមនុស្ស៦នាក់ទៀតត្រូវរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែក ដែល
គណៈបក្សកម្មករជាជន Kurd (PKK) ត្រូវជាប់សង្ស័យពីបទមេគំនិត។
មុននោះ នាថ្ងៃដដែល នៅទីក្រុង Elazig ប៉ែកខាងកើតទួរគីក៏បានកើតមាន
ឡើងការវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើកងកម្លាំងសន្តិសុខប្រទេស
នេះ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់និងច្រើននាក់ទៀតរងរបួស៕

ប្រតិកម្មទៅវិញ