![ករណីវាយប្រហារដោយកាំបិតបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់នៅ Sagamihara ជប៉ុន - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_07_26/tan cong bang dao tai nhat ban.jpg) |
ប៉ូលីសជប៉ុននៅកន្លែងកើតហេតុ (រូបថត៖EPA/TTXVN) |
(VOVworld) - នាព្រឹកថ្ងៃទី២៦ កក្កដា បុរសមួយនាក់បានធ្វើការវាយប្រហារ
ដោយកាំបិតនៅមជ្ឈមណ្ឌលមួយកន្លែងសំរាប់ជនពិការនៅទីក្រុង Sagamihara ខេត្ត
Kanagawa ប៉ែកខាងលិចរដ្ឋធានីតូក្យូ ប្រទេសជប៉ុន។ប៉ូលីសបានឲ្យដឹងថា មនុស្ស
១៥នាក់បានស្លាប់ ហើយ៤៥នាក់ទៀតត្រូវរងរបួសក្នុងការវាយប្រហារនេះ។តាម
ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុនថា ប៉ូលីស Kanagawa បាន ចាប់ខ្លួនបុរស
អាយុ២៦ឆ្នាំរូបនេះ ហើយបើកការស៊ើបអង្កេតលើករណីពោល ខាងលើ៕