កម្លាំងជួយសង្គ្រោះបានស្វែងរកជនរងគ្រោះនៅកន្លែងផ្ទុះ (រូបថត៖ AFP / TTXVN) |
គណៈកម្មការអឺរ៉ុបបានវាយតម្លៃថាជំនួយឧបត្ថម្ភថវិកាចំនួន ៣៣ លានអឺរ៉ូដល់ប្រទេសលីបង់ អាចជួយឆ្លើយតបនឹងតម្រូវការជាបន្ទាន់សម្រាប់សេវាកម្មសង្គ្រោះបន្ទាន់និងមន្ទីរពេទ្យនៅក្នុងរដ្ឋធានីបេរូតផងដែរ។
នាថ្ងៃដដែលនេះយោធាអាមេ រិកបាន ដឹកទំនិញជួយសង្គ្រោះដំបូង រួមមានស្បៀងអាហារ ទឹកស្អាតនិងឧបករណ៍វេជ្ជសាស្ត្រទៅកាន់ប្រទេសលីបង់ ដើម្បី ឆើយតបនឹងតម្រូវការជាបន្ទាន់របស់ប្រជាជននៅតំបន់មជ្ឈឹមបូព៌ានេះ។
រីឯប្រទេសអាល់ហ្សេរី ក៏បានបញ្ជូនទំនិញជំនួយនិងចាត់បញ្ជូនបុគ្គលិកជួយសង្គ្រោះទៅកាន់ប្រទេសលីបង់ដើម្បីជួយប្រទេសនេះជំនះពុះពារលើផលវិបាកដោយសារការផ្ទុះដ៏កក្រើកនៅទីក្រុងបេរូតផងដែរ៕