ករណីបាក់ទំនប់ Kakhovka៖ អ៊ុយក្រែនប៉ាន់ស្មាន ការខូចខាតគឺប្រមាណ ១,២ពាន់លានអឺរ៉ូ

Chia sẻ
(VOVWORLD) - ការបាក់ទំបន់បានបណ្ដាលឲ្យមនុស្សប្រមាណ ១ លាននាក់មិនមានទឹកស្អាត បន្ទាប់ពីបរិមាណទឹកក្នុងអាងស្តុកទឹក Kakhovka បានថយចុះ ៣/៤។
ករណីបាក់ទំនប់ Kakhovka៖ អ៊ុយក្រែនប៉ាន់ស្មាន ការខូចខាតគឺប្រមាណ  ១,២ពាន់លានអឺរ៉ូ - ảnh 1ទិដ្ឋភាពទឹកជំនន់បន្ទាប់ពីការបាក់ទំនប់ Kakhovka នៅ Kherson ប្រទេសអ៊ុយក្រែន ។ រូបថត៖ THX/VNA

អញ្ជើញថ្លែងតាមអនឡាញក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានសហភាពអឺរ៉ុប (EU) កាលពីម្សិលមិញ (២០ មិថុនា) រដ្ឋមន្ត្រីក្រសួងបរិស្ថានអ៊ុយក្រែន លោក Ruslan Strilets បាននិយាយថា ការបាក់ទំនប់វារីអគ្គិសនី Kakhovka បានបណ្តាលឱ្យខូចខាតទឹកប្រាក់ប្រមាណ ១,២ ពាន់លានអឺរ៉ូ (ជាង ១,៣ពាន់លានដុល្លារអាមេរិក)។ ការបាក់ទំបន់បានបណ្ដាលឲ្យមនុស្សប្រមាណ ១ លាននាក់មិនមានទឹកស្អាត បន្ទាប់ពីបរិមាណទឹកក្នុងអាងស្តុកទឹក Kakhovka បានថយចុះ ៣/៤។ លោករដ្ឋមន្ត្រី Strilets បាននិយាយថា ការបាក់ទំនប់នេះគឺជាគ្រោះមហន្តរាយបរិស្ថានដ៏ធំបំផុត ចាប់តាំងពីពេលផ្ទុះជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន។

ទំនប់វារីអគ្គិសនី Kakhovka នៅលើទន្លេ Dnieper ខេត្ត Kherson ត្រូវបាក់កាលពីថ្ងៃទី ៦ ខែមិថុនា ដែលបណ្ដាលឲ្យមនុស្សជាង ៥០ នាក់ត្រូវស្លាប់ ព្រមទាំងបំផ្លិចបំផ្លាញផ្ទះសម្បែង និងដីស្រែចម្ការជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ