កុំព្យូទ័រយួរដៃដែលផលិតនៅប្រទេសចិនត្រូវបានលក់នៅហាងមួយនៅញូវយ៉កអាមេរិកនាខែមីនា |
សេចក្ដីប្រកាសរបស់ USTR បានលើកច្បាស់ថា៖ អាមេរិកនឹងដំឡើងពន្ធក្នុង ២ ដំណាក់កាល ក្នុងនោះលើកទីដំបូងនឹងដំឡើងពន្ធចំពោះបញ្ជីរាយនាមទំនិញទាំង 818មុខ ដោយមានតម្លៃ 34 ពាន់លានដុល្លារអាមរិក លើកទី ២ នឹងដំឡើងពន្ធចំពោះបញ្ជីរាយនាមទំនិញទាំង 284 មុខ ផ្សេងៗទៀត ដែលទទួលផលប្រយោជន៍ពីគោលនយោបាយឧស្សាហកម្មរបស់ចិន។ បញ្ជីរាយនាមមុខទំនិញដែលត្រូវដំឡើងពន្ធលើកនេះ រួមមានផលិតផលបច្ចេកវិទ្យាខ្ពស់ ប៉ុន្តែគ្មានទំនិញដែលអតិថិជនអាមេរិកពេញនិយមដូចជាទូរទស្សន៍ ទូរសព្ទដៃឡើយ។
មុននេះ នាថ្ងៃដដែល ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធ 25 % ចំពោះទំនិញរបស់ចិនដែលមានតម្លៃសរុប 50 ពាន់លានដុល្លារអាមេរិក ដោយចោទប្រកាន់ថាប៉េកាំង បានរំលោភបំពានលើ កម្មសិទ្ធិបញ្ញា។
រីឯខ្លួនវិញ ចិនបានប្រកាសបញ្ជីរាយនាមទំនិញនាំចូលពីអាមេរិកដែលត្រូវដំឡើងពន្ធបំពេញបន្ថែម។ នេះគឺជាកាយវិការតបតវិញបន្ទាប់ពីអាមេរិកប្រកាសដំឡើងពន្ធបំពេញបន្ថែមចំពោះទំនិញដែលនាំចូលពីចិន។
សូមបញ្ជាក់ដែថា៖ ដោយទទួលបានការអនុម័តពីរដ្ឋាភិបាលចិននោះ គណកម្មាធិការពន្ធដារចិនបានសម្រេចចិត្តដំឡើងពន្ធបំពេញបន្ថែម 25% ចំពោះទំនិញទាំង 659 មុខរបស់អាមេរិក ដោយមានតម្លៃសរុប 50ពាន់លានដុល្លារអាមេរិកផងដែរ៕