ផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញរបស់វៀតណាម (រូបថតឧទាហរណ៍៖ SGGP) |
យោងតាមការវាយតម្លៃរបស់អតិថិជនបានឲ្យដឹងថា ទំនិញវៀតណាមធានាបាននូវប្រភពដើម និងត្រូវបានលក់តាមតម្លៃត្រឹមត្រូវដែលបានកំណត់។ ទាំងនេះគឺជាគុណសម្បត្តិដែលបានរួមចំណែកក្នុងការនាំទំនិញវៀតណាមឲ្យខិតជិតជាមួយអតិថិជនជាឲ្យបានច្រើនថែមទៀតផងដែរ។ គួរបញ្ជាក់ថាក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ការលក់រាយទំនិញបានស្រូបយក ៨០,៣% នៃបរិមាណទំនិញសរុបនិងកើនឡើង ៣,៤% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនផងដែរ។ លោកស្រី Vu Thi Hau ប្រធានសមាគមលក់រាយវៀតណាមបានមានប្រសាសន៍ថា៖
«ប្រព័ន្ធលក់រាយកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញការលក់ទំនិញនិងបម្រើអតិថិជន ហើយថែមទាំងផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះផលិតផលវៀតណាមផងដែរ។ ប្រព័ន្ធលក់រាយ ក៏កំពុងសហការជាមួយក្រុមហ៊ុនផលិត ដើម្បីនាំផលិតផលទាំងនោះដល់ដៃអតិថិជន ព្រមទាំងធានានូវគុណភាពនិងតម្លៃល្អបំផុតផងដែរ។ សម្រាប់ផលិតផលតាមរដូវកាល ប្រព័ន្ធលក់រាយក៏បានធ្វើអាជីវកម្មបានយ៉ាងច្រើន រួមទាំងគាំទ្រផ្នែកបច្ចេកទេសយ៉ាងខ្លាំង ជាងឆ្នាំមុនទៀតផង ពោលគឺពី ២០%ទៅ ២៥%»។
អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថាក្នុងបរិបទដ៏លំបាកនេះ អង្គភាពអាជីវកម្មចាំបាច់ត្រូវទាញយកពីការធ្វើអាជីវកម្មនៅលើទីផ្សារក្នុងស្រុក ហើយនេះក៏ជាឱ្យបានល្អ ដើម្បីបញ្ជាក់ពីឋានៈនិងគុណភាពទំនិញនិងមានតម្លៃប្រកួតប្រជែង សំដៅទទួលបានការជឿទុកចិត្តរបស់អតិថិជនក្នុងស្រុកផងដែរ៕