នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូល G7 បើកទូលាយ (រូបថត៖ TTXVN) |
អត្ថបទនេះបានលើកឡើងយ៉ាងច្បាស់ថា ការដែលនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយនោះ គឺមានអត្ថន័យដ៏សំខាន់ណាស់ ខណៈដែលប្រទេសទាំងពីរកំពុងរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត។ វៀតណាមនិងកាណាដាបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែវិច្ឆិកាឆ្នាំ២០១៧។ ប្រការនេះបានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការបង្កើនទំនាក់ទំនងសហប្រតិបតិ្តការនិងចំណងមិត្តភាពទ្វេភាគី។
អត្ថបទនេះបានបញ្ជាក់ថា ការដែលវៀតណាមនិងកាណាដាសុទ្ធតែជាសមាជិកក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នោះ នឹងនាំមកនូវឱកាសជាច្រើនសំរាប់ភាគីទាំងពីរក្នុងការផ្លាស់ប្ដូរទំនិញទៅវិញទៅមក ក៏ដូចជាជួយឧបត្ថម្ភគ្នាក្នុងការជ្រៀតចូលទីផ្សារតំបន់និងអន្តរជាតិផងដែរ៕