ការដង្ហែរក្បួនទ្រង់ទ្រាយធំនៅតាមប្រទេសជាច្រើននៅអឺរ៉ុបប្រឆាំងជំទាស់នឹងជម្លោះនៅតំបន់ហ្គាហ្សា

Chia sẻ
(VOVWORLD) - នៅរដ្ឋធានីឡុងដ៍របស់អង់គ្លេសមានសកម្មភាពដើរដង្ហែរក្បួនរបស់មនុស្សប្រហែល ៣០០.០០០ នាក់ដែលអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងស្នើឲ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកលើទឹកដីនេះ។
ការដង្ហែរក្បួនទ្រង់ទ្រាយធំនៅតាមប្រទេសជាច្រើននៅអឺរ៉ុបប្រឆាំងជំទាស់នឹងជម្លោះនៅតំបន់ហ្គាហ្សា - ảnh 1ការដើរក្បួននៅទីក្រុងប៉ារីស ប្រទេសបារាំងដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ Gaza ថ្ងៃទី ៤ ខែវិច្ឆិកា។ AFP/TTXVN

នាថ្ងៃទី ១១ វិច្ឆិកា ការដើរដង្ហែទ្រង់ទ្រាយធំបានធ្វើឡើងនៅក្នុងប្រទេសជាច្រើននៅអឺរ៉ុប ដើម្បីប្រឆាំងជំទាស់នឹងជម្លោះហាម៉ាស-អ៊ីស្រាអែលក្នុងទិវាផ្អាក់ប្រយុទ្ធ ដែលជាថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី ១ (១១ ខែវិច្ឆិកា ឆ្នាំ ១៩១៨)។

នៅរដ្ឋធានី Brussels របស់ប្រទេសបែលហ្ស៊ិក មនុស្សជាង២ ម៉ឺននាក់បានចូលរួមក្នុងការហែក្បួនដោយសន្តិវិធី ដោយអំពាវនាវឱ្យបណ្តាប្រទេសសហភាពអឺរ៉ុបប្រកាន់ជំហរប្រកបដោយតុល្យភាពក្នុងការដោះស្រាយបញ្ហារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នៅរដ្ឋធានីឡុងដ៍របស់អង់គ្លេសមានសកម្មភាពដើរដង្ហែរក្បួនរបស់មនុស្សប្រហែល ៣០០.០០០ នាក់ដែលអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងស្នើឲ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកលើទឹកដីនេះ។

ទីក្រុងអឺរ៉ុបមួយទៀតគឺរដ្ឋធានីប៉ារីសរបស់បារាំងក៏មានការដង្ហែក្បួនប្រឆាំងជំទាស់នឹងជម្លោះហាម៉ាសនិងអ៊ីស្រាអែល។ បាតុកររាប់ពាន់នាក់នៅទីក្រុងប៉ារីសបានលើកបដាទាមទារបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីន។ ក្រៅពីទីក្រុងប៉ារីស ការហែក្បួនក៏បានធ្វើឡើងនៅទីក្រុងបារាំងផ្សេងទៀតដូចជា Marseille, Toulouse, Rennes, Bordeaux និង Lyon៕

ប្រតិកម្មទៅវិញ