ការជ្រើសរើសខ្លឹមសារសម្រាប់ការសួរដេញដោលគឺត្រឹមត្រូវនិងចំនឹងតម្រូវការនៃស្ថានភាពជាក់ស្ដែង

Chia sẻ

(VOVWORLD) - អញ្ជើញថ្លែងមតិនៅចុងបញ្ចប់នៃសម័យសួរដេញដោល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃកន្លះនៃការសួរដេញដោល មានសមាជិករដ្ឋសភាចំនួន ២៦៦ នាក់បានចុះឈ្មោះចូលរួមការសួរដេញដោល និង១៣១នាក់បានអនុវត្តន៍សិទ្ធិសួរ។ 

នារសៀលថ្ងៃទី៩ មិថុនា សម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ បាន បញ្ចប់សម័យសួរដេញដោលចំពោះសមាជិករដ្ឋាភិបាល។ មុននឹងបញ្ចប់សម័យសួរ ដេញដោល តាងនាមរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Pham Binh Minh បានឆ្លើយសំណួរមួយចំនួនដែលសមាជិករដ្ឋសភាយកចិត្តទុកដាក់។
ក្នុងរបាយការណ៍ដាក់ជូនរដ្ឋសភា ស្ដីពីការអនុវត្តកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គម ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Pham Binh Minh បានឲ្យដឹងថា រដ្ឋា ភិបាលបានចេញផ្សាយសារាចរណ៍ចំនួន៦ ដើម្បីអនុវត្តគោលនយោបាយលើកលែង កាត់បន្ថយ និងពន្យាពេលការបង់ពន្ធ ថ្លៃជួលដី គោលនយោបាយប្រាក់កម្ចី និងគាំទ្រ អត្រាការប្រាក់។ ទាក់ទិននឹងការបើកចំណាយ ទុនវិនិយោគសាធារណៈ បើតាមលោកឧបនាយក រដ្ឋមន្ត្រីថា នេះគឺជាធនធានដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ គិតត្រឹមដំណាច់ ខែឧសភា ប្រទេសទាំងមូលបានបើកចំណាយទុនជាង ២២% នៃផែនការ។ រដ្ឋាភិបាល នឹងបន្តដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋានដើម្បីកំណត់ការបើកចំណាយ ទុនវិនិយោគ សាធារណៈ ជាភារកិច្ចចម្បងក្នុងឆ្នាំ២០២២។
ក៏នៅក្នុងសម័យសួរដេញដោលនេះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Pham Binh Minh បានស្រាយបំភ្លឺបន្ថែមអំពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាស ធាតុនៅតំបន់ដីសណ្តទន្លេ Cuu Long ការបើកចំណាយទុន ODA ដំណោះស្រាយ ដើម្បីពន្លឿនការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចសមុទ្រវៀតណាម។ ល។
ការជ្រើសរើសខ្លឹមសារសម្រាប់ការសួរដេញដោលគឺត្រឹមត្រូវនិងចំនឹងតម្រូវការនៃស្ថានភាពជាក់ស្ដែង - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិនៅចុងបញ្ចប់នៃសម័យសួរដេញដោល។
អញ្ជើញថ្លែងមតិនៅចុងបញ្ចប់នៃសម័យសួរដេញដោល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃកន្លះនៃការសួរដេញដោល មាន សមាជិករដ្ឋសភាចំនួន ២៦៦ នាក់បានចុះឈ្មោះចូលរួមការសួរដេញដោល និង១៣១ នាក់បានអនុវត្តសិទ្ធិសួរ។ វឌ្ឍនភាពនៃសម័យសួរដេញដោលបានបង្ហាញថា ការ ជ្រើសរើសខ្លឹមសារសំណួរគឺត្រឹមត្រូវ និងស្របតាមការទាមទារនៃស្ថានភាពជាក់ស្ដែង ដូច្នេះបំពេញតាមតម្រូវការរបស់ម្ចាស់ឆ្នោត។
“សមាជិករដ្ឋសភាបានសួរ និងពិភាក្សាយ៉ាងត្រឹមត្រូវតាមពេលវេលាដែលបាន កំណត់ បង្ហាញពីការទទួលខុសត្រូវខ្ពស់ លើកសំណួរដែលច្បាមជាប់ទៅនឹងការវិវឌ្ឍន៍ ជាក់ស្ដែងនៃជីវភាព មានការសន្ទនាដោយស្មោះត្រង់ និងមានលក្ខណៈស្ថាបនា។ រដ្ឋ មន្ត្រីទាំងអស់បានបង្ហាញពីឫទ្ធានុភាព ហើយក្ដាប់ជាប់បានបញ្ហាក្នុងវិស័យដែលខ្លួន ទទួលបន្ទុក។ លទ្ធផលនៃសម័យសួរដេញដោលបានបង្ហាញពីភាពម៉ឺងម៉ាត់របស់រដ្ឋាភិបាល និងសមាជិកក្នុងការឆ្លើយសំណួរ”។
លោកប្រធានរដ្ឋសភាក៏បានស្នើថា បន្ទាប់ពីកិច្ចប្រជុំនេះ រដ្ឋាភិបាលគួរតែ អនុវត្តន៍ដំណោះស្រាយដោយព្រមៗគ្នា ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានចំពោះ បញ្ហាសេដ្ឋកិច្ច សង្គមដែលត្រូវបានចោទសួរ ដើម្បីបំពេញតាមសេចក្តីប្រាថ្នារបស់ ម្ចាស់ឆ្នោត៕

ប្រតិកម្មទៅវិញ