(VOVworld) – សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) និង នូវែលហ្សេឡង ទើបនឹងបានរៀបចំការជួបសន្ទនាលើកទី ២០ នៅរដ្ឋធានី Wellington (នូវែលហ្សេឡង) ដើម្បីពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំង ២ ក្នុងក្រប់ខ័ណ្ឌ
កម្មវិធីការផ្តើមគំនិតស្នូលចំនួន ៤។ ក្នុងការជួបសន្ទនា ភាគីទាំង ២ បានវាយតំលៃ
លទ្ធិផល នៃកិច្ចសហប្រតិបត្តិការទទួលបានក្នុងការអនុវត្តកម្មវិធីការផ្តើមគំនិតស្នូល
ចំនួន ៤ ក៏ដូចជា ការរីកចំរើនក្នុងការអនុវត្តផែនការសកម្មភាពសំរាប់សេចក្តីថ្លែងការ
រួមស្តីពីទំនាក់ទំនងដៃគូរលើគ្រប់វិស័យអាស៊ាន-នូវែលហ្សេឡង ដំណាក់កាល ២០១០
-២០១៥ ផងដែរ។ ភាគីទាំង ២ ក៏បាន កំណត់បណ្ដាវិស័យសហប្រតិបត្តិការមានសក្តា
នុភាព ដូចជា ៖ អប់រំ ពាណិជ្ជកម្ម ជាដើម។ តាមគំរោង ឡាវនឹងរៀបចំការជួបសន្ទនា
អាស៊ាន-នូវែលហ្សេឡងលើកទី ២១ នាឆ្នាំ ២០១៤៕
|
សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) និង នូវែលហ្សេឡង ទើបនឹងបានរៀបចំការជួបសន្ទនាលើកទី ២០ នៅរដ្ឋធានី Wellington (នូវែលហ្សេឡង) (Image: Internet) |