នៅក្នុងសេចក្តីជូនដំណឹងដែលបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ថ្ងៃគណៈកម្មាធិការសុខាភិបាលខេត្ត Hubei ក៏បានបញ្ជាក់ថា មានករណីផ្ទុកថ្មីចំនួន ១,៩២១ ករណី។ ហេតុដូច្នេះ រហូតមកដល់ពេលនេះ ខេត្ត Hubei មានចំនួនអ្នកផ្ទុកវីរុសកូរ៉ូណាឡើងដល់ ៩.០៧៤ ករណី ក្នុងនោះ អ្នកស្លាប់ចំនួន ២៩៤ ករណី និង ២១៥ នាក់បានជាសះស្បើយ។
ក្នុងពេលជាមួយគ្នានោះ យោងតាមស្ថិតិរបស់គណៈកម្មាធិការសុខភាពចិនថា គិតត្រឹមចុងថ្ងៃទី ១ ខែកុម្ភៈ ចិននេះមានចំនួនករណីផ្ទុកជំងឺសរុប ១៤.៤១១ ករណី មានការកើនឡើងចំនួន ២.៥៩០ នាក់ បើប្រៀបធៀបទៅនឹងថ្ងៃមុននេះ។ ចំនួនករណីសង្ស័យផ្ទុកថ្មីក៏បានកើនឡើងដល់ ១៩.៥៤៤។ ចំនួនអ្នកជម្ងឺដែលត្រូវបានព្យាបាលសះស្បើយសរុបមានចំនួន ៣២៨ នាក់៕