ការចរចារអាស៊ាន-សហរដ្ឋអាមេរិកលើកទី២៥

Chia sẻ
VOV-ក្នុងថ្ងៃទី​២១នឹងទី​២២​ឧសភា​ឆ្នាំ​២០១២
នៅរដ្ឋធានីម៉ានីល​របស់ភីលីពីន បានប្រព្រិត្ត
ទៅការចរចារ​​អាស៊ាន-អាមេរិកលើកទី​២៥។
ការចរចារអាស៊ាន-សហរដ្ឋអាមេរិកលើកទី២៥ - ảnh 1
​ការចរចារអាស៊ាន-អាមេរិក(រូបថត៖Internet)
​VOV-   ក្នុងថ្ងៃទី​២១នឹងទី​២២​ឧសភា​ឆ្នាំ​២០១២ នៅរដ្ឋធានីម៉ានីល​របស់ភីលីពីន បានប្រព្រិត្តទៅការចរចារ​​អាស៊ាន-អាមេរិកលើកទី​២៥។នេះជាកិចប្រជុំប្រចាំឆ្នាំ ថ្នាក់
អនុរដ្ឋមន្រ្តីការបរទេសក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក។នៅក្នុងកិចប្រជុំនេះបណ្តាប្រទេសបានវាយតំលៃចំពោះលទ្ធផល ដែលទទួលបាន
ក្នុងទំនាក់ទំនង​នឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននឹង អាមេរិក លទ្ធផលនៃការ
អនុវត្តបណ្តាសេចក្តីសំរេចរបស់សន្និសីទជាន់ខ្ពស់ អាស៊ាន-អាមេរិកលើកទី​៣នាខែ
វិច្ឆិកា​ឆ្នាំ២០១១​ បណ្តាគំរោងការណ៏សហប្រតិ បត្តិការអាស៊ាន-អាមេរិកដំណាក់កាល
​២០១១-២០១៥ នឹងការព្រមព្រៀង ក្របខ័ណ្ឌអំពីពាណិជ្ជកម្មនឹងវិនិយោគ​(​​​  TIFA)។អាមេរីកបានអះអាងជាថ្មីម្តង ទៀតនូវគោលនយោបាយផ្សារភ្ជាប់ជាមួយតំបន់អាស៊ី-
ប៉ាស៊ីហ្វីច តាមរយះកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងពហុភាគី​ព្រមទាំងសង្កត់ធ្ងន់ថា៖ យកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើគ្រប់វិស័យ ពិសេសគឺ
សេដ្ឋកិច្ច​ពាណិជ្ជកម្ម។នៅក្នុងកិច្ចប្រជុំនេះបណ្តាប្រទេសបាន សង្កត់ធ្ងន់ទៅលើ
សារសំខាន់នៃកិច្ចសហប្រតិបត្តិការដើម្បីសន្តិ-ភាព​សន្តិសុខ​ នឹងស្ថិរភាពនៅក្នុង
តំបន់ធានាសន្តិសុខនឹងសេរីភាពក្នុងនាវាចរណ៏ដោះស្រាយ បណ្តាជំលោះដោយ
ច្បាប់អនតរជាតិ​នឹង អនុសញ្ញាអង្គការសហប្រជាជាតិអំពី ច្បាប់សមុទ្រ​(​​​UNCLOS )
ឆ្នាំ​១៩៨២។ ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តី ការបរទេសវៀតណាម​  Pham
Quang Vinh បានសង្កត់ធ្ងន់ទៅលើបណ្តាការ ខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាង
សហគម ​ជំរុញខ្លាំងការតភ្ជាប់នឹងកិច្ច សហប្រតិបត្តិការក្នុងតំបន់ដើម្បីគោលដៅរួម
 គឺសន្តិភាព​ស្ថិរភាពនឹងការ អភិវឌ្ឌ្យន៏។​ស្តីអំពីទឹសដៅខាងមុខ​​ អនុរដ្ឋមន្រ្តីការបរទេស​ វៀតណាមបានស្នើ ភាគីទាំង២​ផ្តល់អាទិភាពដល់ការបង្កើនកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ច ពាណីជ្ជកម្មវិនិយោគ​វិទ្យាសាស្រ្តបច្ចេកវិជ្ជា នឹងរួមសហការយ៉ាងជិតស្និទ្ធ
នៅ តាមបណ្តាវេទីការប្រចាំតំបន់​សំដៅលើកទំនាក់ទំនងដៃគូ​អាស៊ាន-អាមេរិក​ឡើង
កំពស់ថ្មី១​ដើម្បីសន្តិភាព​ស្ថិរភាព​កិចសហប្រតិបត្តិការ នឹងការអភិវឌ្ឌ្យន៏ នៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ