|
ការចរចារស្ដីពីទំនាក់ទំនងរវាងអាស៊ាននិងអូស្ត្រាលី (vietnamplus.vn) |
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងដៃគូរ
សន្ទនារវាងអាស៊ាននិងអូស្ត្រាលី អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង
Perth ទើបនឹងបានរៀបចំការចរចារ ៤០ឆ្នាំទំនាក់ទំនងអាស៊ាន-អូស្ត្រាលីនិង
ឱកាសនាពេលខាងមុខ។ ថ្លែងមតិនៅទីនេះ អគ្គកុងស៊ុលវៀតណាមលោក Le
Viet Duyen បានវាយតំលៃខ្ពស់តួនាទីរបស់អូស្ត្រាលីក្នុងតួនាទីជាដៃគូរបស់អាស៊ាន។
អគ្គកុងស៊ុល Le Viet Duyen បានសង្កត់ធ្ងន់ថា ការដែលសហគមន៍អាស៊ាននឹងបាន
បង្កើតនាឆ្នាំ២០១៥បានដាក់ចេញសំណូមពរសំរាប់អង្គភាពអាជីវកម្មអូស្ត្រាលីត្រូវ
ត្រៀមរៀបចំល្អដើម្បីឆ្លៀតឱកាសពីទីផ្សាររួមអាស៊ានដោយមានចំនួនប្រជាជនជាង
៦រយលាននាក់៕