(VOVworld)-នាថ្ងៃទី ២៤ឧសភា បណ្តាមន្ត្រីការពារជាតិមកពីប្រទេសចំនួន ២៧
បាន មកដល់ទីក្រុងភ្នំពេញ(កម្ពុជា)ដើម្បីចូលរួមការចរចារមន្ត្រីការពារជាតិនៃវេទិ
កាតំបន់អាស៊ាន(ARF-DOD)សំដៅពិភាក្សាអំពីកិច្ចបង្កើនកិច្ចសហប្រតិបត្តិការលើ
បណ្តាវិស័យជួយឧបត្ថម្ភមនុស្សធម៌ ជំនះពុះពាលើគ្រោះមហន្តរាយ និងបណ្តា
សកម្មភាពរក្សាសន្តិភាព។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៌ទោ Nem Sowath ប្រធានស្នងការគោលនយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិកម្ពុជា
ឲ្យដឹងថា ការចរចារក្នុងរយៈពេល ២ថ្ងៃនេះ នឹងស្វែងរកកិច្ចសហប្រតិ បត្តិការជាង
នេះទៅទៀតពី បណ្តាប្រទេស ដៃគូសន្ទនារបស់អាស៊ាន ដើម្បីដោះស្រាយ រាល់ បញ្ហាដូចពោលខាងលើ។ ឧត្តមសេនីយ៌ទោ Nem Sowath ក៏អះអាងថា ការជួយ ឧបត្ថម្ភរបស់បណ្តាប្រទេសដៃគូសន្ទនាគឺមានសារៈសំខាន់ ក្នុងការកសាងតំបន់
អាស៊ាន១ សន្តិភាព សម្របសម្រួល និងរុងរឿង។ ក៏តាមលោក Sowath ថា បណ្តាមន្រ្តីនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការមួយចំនួនទៀត ដូចជាបញ្ហា សន្តិសុខសមុទ្រជាដើម៕