ការងារបង្ការប្រយុទ្ធឆាំងអំពើពុករលួយនិងភាពអវិជ្ជមាន ត្រូវតែបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

Van Hieu
Chia sẻ

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៤ សីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) បានប្រព្រឹត្តទៅសម័យប្រជុំលើកទី ២៦ នៃគណៈកម្មាធិការបញ្ជាដឹកនាំមជ្ឈិម ទទួលបន្ទុកការងារបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ក្រោមអធិបតីភាពរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម, ប្រធានគណៈកម្មាធិការដឹកនាំ។

ការងារបង្ការប្រយុទ្ធឆាំងអំពើពុករលួយនិងភាពអវិជ្ជមាន ត្រូវតែបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមទទួលបន្ទុកការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន អញ្ជើញជាប្រធានសម័យប្រជុំលើកទី ២៦ នៃគណៈកម្មាធិការដឹកនាំ (រូបថត៖ VOV)

នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹមបានវាយតម្លៃថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ការងារស៊ើបអង្កេត ការផ្តន្ទាទោស និងការកាត់ក្តីត្រូវបានដឹកនាំអនុវត្តយ៉ាងខ្លាំងក្លា។ ករណីពុករលួយ ជាពិសេសករណីអវិជ្ជមានជាច្រើន ដែលពាក់ព័ន្ធនឹងក្រសួង សាខា និងមូលដ្ឋានមួយចំនួនត្រូវបានណែនាំឲ្យធ្វើចំណាត់ការយ៉ាងតឹងរ៉ឹង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមបានមានប្រសាសន៍ថា  ការប្តេជ្ញាចិត្តនយោបាយក្នុងការធ្វើចំណាត់ការអំពើពុករលួយ ភាពអវិជ្ជមាន គឺបានដោះស្រាយកង្វល់របស់ប្រជាជន នាំមកនូវទំនុកចិត្តដល់ប្រជាជន និងទទួលបានការគាំទ្រពីប្រជាជន។

នាពេលខាងមុខ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូឡឹម បានស្នើដល់អាជ្ញាធរ បន្តអនុវត្តយ៉ាងខ្លាំងក្លាប្រកបដោយសមកាលកម្មរាល់ដំណោះស្រាយ  ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាន។ ជាពិសេស លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូឡឹមបានបញ្ជាក់យ៉ាងច្បាស់នូវតម្រូវការ រួមមានៈ ការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ត្រូវតែបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មិនមែនដើម្បីជម្រុញការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមានដែលប៉ះពាល់ និងរារាំងសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមឡើយ។ ពោលគឺ ការងារបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានត្រូវតែស្ថិតក្រោមការឃ្លាំមើលរបស់កម្មាភិបាល បក្ខជននិងប្រជាជន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមបានសង្កត់ធ្ងន់ថា៖ “លើកកម្ពស់ប្រសិទ្ធភាពនៃវិធានការបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ពង្រឹងការឃោសនា ការអប់រំ និងកសាងវប្បធម៌ សុចរិតភាព មិនមានអំពើពុករលួយ និងអវិជ្ជមាន។ ពង្រឹងការគ្រប់គ្រងនិងការអនុវត្តអំណាច; ពង្រឹងនិងលើកកម្ពស់ប្រសិទ្ធ ភាពនៃការឃ្លាំមើលរបស់ស្ថាប័នបោះឆ្នោត រណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយសង្គម សារព័ត៌មាន និងប្រជាជនក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមាន”៕ 

ប្រតិកម្មទៅវិញ