ការងារកសាងនិងសុក្រិតរបបនយោបាយជាការងារស្នូលនិងសំខាន់

Chia sẻ
(VOVWORLD) - ថ្លែងមតិក្នុងសម័យប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ចំណុចលោតផ្លោះយុទ្ធសាស្ត្រក្នុងការសុក្រិតរបបនយោបាយគឺជាគោលនយោបាយសំខាន់របស់បក្ស និងរដ្ឋ។ 
ការងារកសាងនិងសុក្រិតរបបនយោបាយជាការងារស្នូលនិងសំខាន់ - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ Duong Giang/TTXVN)

នាថ្ងៃទី ២៤ សីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហា ស្តីពីការបង្កើតច្បាប់  ពិភាក្សាលើគម្រោងច្បាប់សំខាន់ចំនួន ៤ មុននឹងដាក់ជូនសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៥   ដែលក្នុងនោះមាន៖ គម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម); គម្រោងច្បាប់ដេញថ្លៃ (ធ្វើវិសោធនកម្ម); គម្រោងច្បាប់សហគ្រាស (វិសោធនកម្ម); គម្រោងច្បាប់តម្លៃ (វិសោធនកម្ម)។

ថ្លែងមតិក្នុងសម័យប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ចំណុចលោតផ្លោះយុទ្ធសាស្ត្រក្នុងការសុក្រិតរបបនយោបាយគឺជាគោលនយោបាយសំខាន់របស់បក្ស និងរដ្ឋ។ ការងារកសាង និងសុក្រិតរបបនយោបាយត្រូវបានរដ្ឋាភិបាលកំណត់ថា ជាការងារស្នូល សំខាន់ និងជាប្រចាំ ដោយកំណត់ការវិនិយោគលើការកសាងរបបនយោបាយ ជាការវិនិយោគសម្រាប់អភិវឌ្ឍន៍។ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គម្រោងច្បាប់ទាំងបួនដែលបានពិភាក្សាក្នុងអង្គប្រជុំ គឺជាគម្រោងច្បាប់ចាំបាច់បំផុតនាពេលបច្ចុប្បន្ន ដែលមានវិសាលភាពទូលំទូលាយ និង មានខ្លឹមសារពិបាក និងស្មុគស្មាញជាច្រើនក្នុងការអនុវត្តបទប្បញ្ញត្តិ។

ជាពិសេសនៅពេលពិភាក្សាអំពីច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា នេះជាច្បាប់ពិបាក មានវិសាលភាពធំទូលាយ ពាក់ព័ន្ធដល់មុខសញ្ញា និងពាក់ព័ន្ធដល់ច្បាប់ជាច្រើន ដូច្នេះហើយ ស្ថាប័នរៀបចំសេចក្តីព្រាងច្បាប់គឺក្រសួងធនធានធម្មជាតិ និងបរិស្ថាន ចាំបាច់ត្រូវស្រូបយកមតិរបស់សមាជិករដ្ឋាភិបាល និងអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ដើម្បីរួចរាល់និងដាក់ជូនរដ្ឋសភានៅខែកញ្ញា ឆ្នាំ២០២២៕

ប្រតិកម្មទៅវិញ