កូរ៉េខាងត្បូងអនុវត្តន៍ជាក់ស្តែងរាល់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ានដោយមានចក្ខុវិស័យនិងគោលនយោបាយច្បាស់លាស់

Chia sẻ
(VOVWORLD) - នាពេលថ្មីៗនេះ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yoon Soon-gu បានឲ្យដឹងថា ប្រទេសនេះបានប្តេជ្ញាចិត្ត ពង្រឹងទំនាក់ទំនងជាក់ស្តែងជាមួយសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយចក្ខុវិស័យច្បាស់លាស់និងផែនការសកម្មភាពជាក់លាក់។ 
កូរ៉េខាងត្បូងអនុវត្តន៍ជាក់ស្តែងរាល់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ានដោយមានចក្ខុវិស័យនិងគោលនយោបាយច្បាស់លាស់ - ảnh 1 អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yoon Soon-gu (រូបថតៈ Yonhap )

លោក Yoon បានអះអាងបញ្ជាក់ថា ចំណុចស្នូលនៃការប្តេជ្ញាចិត្តនោះគឺជាគោល នយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី ដែលរដ្ឋបាលក្រុងសេអ៊ូលបានដាក់ពង្រាយភ្លាមៗ តាម រយៈការបង្កើតគណៈកម្មាធិប្រធានពិសេសនិងស្ថាប័នមួយក្រោមឧិវាទក្រសួងការបរទេស ទទួលបន្ទុកបញ្ហាអាស៊ាន។ គំនិតផ្តួចផ្តើមនេះ ត្រូវបានគេរំពឹងថានឹងមានការទាក់ទាញកាន់តែច្រើននៅក្នុងខែវិច្ឆិកានេះ ដល់ពេលដែល កូរ៉េខាងត្បូងបើកកិច្ចប្រជុំមួយជាមួយអាស៊ាន នៅក្នុងទីក្រុងកំពង់ផែ Busan នៃភាគអាគ្នេយ៍ដើម្បីរំលឹកខួបលើកទី ៣០ នៃភាគីទាំងពីរបានបង្កើតទំនាក់ទំនងសន្ទនាទ្វេភាគី។

លោក Yoon បានអះអាងថា ភាពជាដៃគូជាមួយអាស៊ានមិនគ្រាន់តែជាជម្រើសប៉ុណ្ណោះទេ ថែមទាំងជាផ្លូវមួយដែលត្រូវបានក្រុងសេអ៊ូលកំណត់យ៉ាងច្បាស់លាស់។ មន្ត្រីការទូតរូបនេះបានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងកំពុងបណ្តេញតាមភាពជាដៃគូប្រកបដោយអត្ថប្រយោជន៍និងវិបុលភាព ដោយមានគោលដៅ គោលនយោបាយច្បាស់លាស់ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការមួយ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ